ថៃ រងការវាយប្រហារសាយប័រដល់ទៅ១០០០លើក ខណៈការគំរាមកំហែងជំរុញដោយ AI កើនឡើងក្នុងឆ្នាំ២០២៥
ប្រភព៖ The Nation
បាងកក៖ ស្ថានភាពសន្តិសុខសាយប័រ (cybersecurity) របស់ប្រទេសថៃ កំពុងប្រឈមមុខនឹងក្តីបារម្ភរីកកាន់តែធំ ខណៈការគំរាមកំហែងផ្នែកសាយប័រ ត្រូវគេសង្កេតឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់ អំឡុងយុគសម័យបញ្ញាសិប្បនិម្មិត ឬ AI។
ទិន្នន័យពីទីភ្នាក់ងារជាតិសន្តិសុខសាយប័រថៃ NCSA
បានបង្ហាញថា ប្រទេសថៃ
បានជួបឧប្បត្តិហេតុពាក់ព័ន្ធសន្តិសុខសាយប័រសរុប ១ ០០២លើក គិតចាប់ពីខែមករា
ដល់ខែឧសភា ឆ្នាំ២០២៥។ ជាសកល ការខូចខាតបង្កឡើងដោយឧក្រិដ្ឋកម្មសាយប័រ
ត្រូវប៉ាន់ប្រមាណថា មានទំហំលើស៧ទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥
ហើយនិន្នាការនេះកំពុងបន្តកើនឡើង។
យោងតាមក្រុមហ៊ុនសន្តិសុខសាយប័រដ៏ល្បី Cloudflare
ក្រុមហ៊ុនបានរារាំងការវាយប្រហារ DDoS attack សរុបជាង២០.៩លានលើក អំឡុងរយៈពេល១ឆ្នាំចុងក្រោយនេះ ដែលជាកំណើន៥០ភាគរយ។
នៅក្នុងប្រទេសថៃ ស្ថាប័នជាង ៦៣ភាគរយ បានទទួលរងការលួចយកទិន្នន័យ ហើយ៥២ភាគរយសារភាពថា
បានបង់ប្រាក់ជំរិត ដែលវារំលេចឱ្យឃើញ ពីវិសាលភាពនៃវិបត្តិនេះ៕

Post a Comment