អូស្រ្តាលី បិទស្ថានទូតក្នុងទីក្រុងតេហេរ៉ង់ ខណៈជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ កាន់តែឡើងកំដៅ
ប្រភព៖ Reuters
ស៊ីដនី៖ នៅថ្ងៃសុក្រ ទី២០ ខែមិថុនា ប្រទេសអូស្ត្រាលី បានប្រកាសពីការផ្អាកប្រតិបត្តិការនៃស្ថានទូតរបស់ខ្លួន ក្នុងទីក្រុងតេហេរ៉ង់ ដោយលើកឡើងពីស្ថានភាពសន្តិសុខយ៉ាប់យ៉ឺន ខណៈដែលអ៊ីស្រាអែល បានវាយលុកទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ម្តងទៀត ហើយសង្រ្គាមតាមផ្លូវអាកាសដែលមានរយៈពេលមួយសប្តាហ៍មកនេះ មិនទាន់មានសញ្ញាថមថយ។
រដ្ឋមន្រ្តីការបរទេស
លោកស្រី Penny Wong បានឱ្យដឹងថា បុគ្គលិកការពារជាតិ
និងយន្តហោះអូស្រ្តាលី កំពុងត្រូវបានដាក់ពង្រាយទៅកាន់តំបន់មជ្ឈិមបូព៌ា
ជាផ្នែកមួយនៃផែនការសង្គ្រោះបន្ទាន់ ដើម្បីជួយជម្លៀសពលរដ្ឋ និងអ្នកការទូតរបស់ខ្លួន
នៅពេលដែលដែនអាកាសត្រូវបានបើក និងមិនសម្រាប់ការប្រយុទ្ធណាមួយទេ។
តាមលោកស្រី Wong បុគ្គលិកកុងស៊ុលអូស្រ្តាលីនៅអ៊ីរ៉ង់
កំពុងត្រូវបានបញ្ជូនទៅកាន់ប្រទេសជិតខាងគឺអាស៊ៃបៃហ្សង់
រួមទាំងច្រកព្រំដែននៃប្រទេសនេះ ដើម្បីជួយដល់ប្រជាជនអូស្ត្រាលី ដែលចាកចេញពីអ៊ីរ៉ង់តាមផ្លូវគោក។
ទិន្នន័យផ្លូវការបង្ហាញថា មានប្រជាជនអូស្ត្រាលីប្រហែល ២ ០០០នាក់
និងគ្រួសាររបស់ពួកគេ បានស្នើសុំជំនួយដើម្បីចាកចេញពីអ៊ីរ៉ង់៕

Post a Comment