ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ​«កយកា» បន្តកម្មវិធីពង្រឹងសមត្ថភាពកម្មសិទ្ធិបញ្ញា សម្រាប់មន្ត្រីកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) ប្រចាំកម្ពុជា បានរៀបចំវគ្គតម្រង់ទិសមុនចេញដំណើរ សម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជាមកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ​និងក្រសួងពាណិជ្ជកម្ម មុនពេលពួកគាត់ចូលរួមវគ្គបណ្តុះបណ្តាលឆ្នាំទីបីក្នុងកម្មវិធីស្តីពី"ការកសាងសមត្ថភាពសម្រាប់កម្មសិទ្ធិបញ្ញានិងប្រព័ន្ធកម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជាសម្រាប់ឆ្នាំ២០២៣​ដល់ឆ្នាំ២០២៥"

វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៥ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការទូលំទូលាយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA)ជាមួយកម្ពុជា​ដើម្បីពង្រឹងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជាតាមរយៈ ការអភិវឌ្ឍធនធានមនុស្ស ដោយផ្តោតលើការច្នៃប្រឌិតនិងសិទ្ធិកម្មសិទ្ធិបញ្ញា។

បន្ទាប់ពីវគ្គបណ្តុះបណ្តាលឆ្នាំទី១និងទី២ កម្មវិធីឆ្នាំនេះនឹងមានសិក្ខាកាមចូលរួមចំនួន១៥នាក់ដែលនឹងទទួលបានការបណ្តុះបណ្តាលជាក់ស្តែងស្តីពី​ម៉ាក (trademarks) ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ​​ (geographical indication-GI)   គំនូរឧស្សហកម្ម និងយុទ្ធសាស្ត្រសម្រាប់ពាណិជ្ជកម្មនិងការគ្រប់គ្រងបច្ចេកវិទ្យា។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់សមត្ថភាពរបស់កម្ពុជាក្នុងការបង្កើត និងប្រើប្រាស់កម្មសិទ្ធិបញ្ញា(intellectualproperty-IP)ដោយហេតុនេះគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការបង្កើតឱកាសថ្មីៗតាមរយៈការការពារប្រកបដោយប្រសិទ្ធភាព និងការអនុវត្ត កម្មសិទ្ធិបញ្ញា។

នៅក្នុងសុន្ទរកថាបើក លោកស្រី សេជីន លី​ (Ms. Sejin Lee) នាយិការងនៃការិយាល័យកយកា-KOICAប្រចាំប្រទេសកម្ពុជា បានអបអរសាទរដល់សិក្ខាកាមចូលរួមទាំងអស់ដែលបានត្រូវបានជ្រើសរើសឱ្យចូលរួមវគ្គបណ្តុះបណ្តាល​និងបានសង្កត់ធ្ងន់ថា ​ការបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងរបស់កម្ពុជា សម្រាប់វឌ្ឍនភាពក្នុងវិស័យកម្មសិទ្ធិបញ្ញា។ លោកស្រីបានថ្លែងថា គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលកូរ៉េ ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់កម្ពុជា តាមរយៈការពង្រឹងធនធានមនុស្សនៅក្នុងវិស័យសំខាន់នេះ។ លោកស្រី លី ក៏បានកត់សម្គាល់ផងដែរថា កិច្ចសហប្រតិបត្តិការរបស់ កយកា-KOICA ជាមួយកម្ពុជា បានពង្រីកលើសពីកម្មសិទ្ធិបញ្ញា ដោយកយកា-KOICAបានជួយដល់វិស័យផ្សេងៗទៀត រួមទាំង សុខភាពសាធារណៈ ការអប់រំ និងកសិកម្ម។ ចាប់តាំងពីឆ្នាំ១៩៩៤មក កយកា-KOICA បាននិងកំពុងផ្តល់ទាំងកម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លី និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ តាមរយៈកម្មវិធីការកែលម្អសមត្ថភាពនិងវឌ្ឍនភាពសម្រាប់ថ្ងៃស្អែក(CIAT) ឬកម្មវិធីបណ្តុះបណ្តាល ដល់មន្ត្រីរដ្ឋាភិបាលកម្ពុជានៅទូទាំងវិស័យជាច្រើន។

ក្នុងអំឡុងពេលនៃវគ្គតម្រង់ទិសមុនចេញដំណើរនេះ បុគ្គលិករបស់កយកា-KOICA​បានបង្ហាញនូវ ទិដ្ឋភាពទូទៅនៃកម្មវិធីបណ្តុះបណ្តាល គន្លឹះជាក់ស្តែងសម្រាប់ការស្នាក់នៅក្នុងប្រទេសកូរ៉េ និងគោលការណ៍ណែនាំអំពីកម្មវិធីសំខាន់ៗដើម្បីជួយធានាបាននូវការរៀនសូត្រប្រកបដោយសុវត្ថិភាពនិងផលិតភាព។

ឯកឧត្តម ពេជ អង្គ ប្រធានក្រុមការងារច្បាប់ពាណិជ្ជកម្មនិងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់អមទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានចូលរួម ក្នុងវគ្គតម្រង់ទិសមុនចេញដំណើរក្នុងនាមជាអតីតកម្មសិក្សាការីដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះកាលពីឆ្នាំ២០២៤។ ឯកឧត្តមបានចែករំលែកការឆ្លុះបញ្ចាំងអំពីរបៀបដែលវគ្គបណ្តុះបណ្តាលបានរួមចំណែកដល់ទំនួលខុសត្រូវប្រកបដោយវិជ្ជាជីវៈរបស់គាត់ ហើយបានផ្តល់ដំបូន្មានជាក់ស្តែង និងការលើកទឹកចិត្ត ដោយផ្អែកលើបទពិសោធន៍រស់នៅ និងការសិក្សារបស់គាត់នៅប្រទេសកូរ៉េផងដែរ។

តំណាងមកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្ដន៍ ​និងក្រសួងពាណិជ្ជកម្ម បានធ្វើបទបង្ហាញអំពីរបាយការណ៍ប្រចាំប្រទេស ដោយលើកឡើងពីស្ថានភាពបច្ចុប្បន្ននៃប្រព័ន្ធសិទ្ធិកម្មសិទ្ធិបញ្ញារបស់កម្ពុជា រួមទាំងរចនាសម្ព័ន្ធអភិបាលកិច្ចរបស់ខ្លួនចន្លោះប្រហោងសំខាន់ៗដូចជា អវត្តមាននៃយុទ្ធសាស្ត្រសិទ្ធិកម្មសិទ្ធិបញ្ញាជាតិ និងតម្រូវការបន្ទាន់ក្នុងការពង្រឹងជំនាញក្នុងស្រុក។ របាយការណ៍នេះក៏បានកំណត់ភារកិច្ចអាទិភាព ដូចជាការណែនាំប្រព័ន្ធភ្នាក់ងារកម្មសិទ្ធិបញ្ញា ការជំរុញសហគ្រាសថ្មី(Startups)ដោយផ្អែកលើសិទ្ធិកម្មសិទ្ធិបញ្ញានិងការបង្កើនការយល់ដឹងជាសាធារណៈដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍រយៈពេលវែងក្នុងវិស័យនេះ។

សិក្ខាកាមដែលបានជ្រើសរើសបានបង្ហាញពីការដឹងគុណរបស់ពួកគេចំពោះ កយកា-KOICA និងរដ្ឋាភិបាលកូរ៉េ សម្រាប់ការគាំទ្រ ហើយពួកគេបានបង្ហាញភាពរំភើបរីករាយ និងការប្តេជ្ញាចិត្ត ដើម្បីលើកកម្ពស់ការកសាងជំនាញវិជ្ជាជីវៈ ក្នុងដើម្បីធ្វើឱ្យយល់ដឹងកាន់តែទូលំទូលាយ នៅក្នុងកម្មវិធីអំពីកម្មសិទ្ធិបញ្ញានិងការទទួលស្គាល់ប្រកាសនីយបត្រតក្កកម្ម៕

KOICA Continues IP Capacity Building Program for Cambodian Officials

 

Phnom Penh, June 2, 2025 — The Korea International Cooperation Agency (KOICA) Cambodia Office hosted a Pre-Departure Orientation for selected government officials from the Ministry of Industry, Science, Technology & Innovation (MISTI) and the Ministry of Commerce (MoC), ahead of their participation in the third-year training course of the “Capacity Building for Intellectual Property and Patent Recognition Program (PRP) System in Cambodia (2023–2025).” The training will take place in the Republic of Korea from June 8 to 21, 2025, as part of KOICA’s broader cooperation with Cambodia to strengthen its economic foundation through human resource development, with a focus on innovation and intellectual property rights.

Following the first and second-year trainings, this year’s program will host 15 participants who will receive practical training on trademarks and geographical indications (GIs), design, and strategies for commercialization and management of technologies. The program aims to enhance Cambodia’s capacity in intellectual property (IP) creation and utilization, thereby supporting sustainable economic growth and the generation of new opportunities through the effective protection and application of IP.

In her opening remarks, Ms. Sejin Lee, Deputy Country Director of the KOICA Cambodia Office, congratulated the selected participants and emphasized that the training was designed in response to Cambodia’s growing need for progress in the IP sector. She stated that the initiative reflects the Korean government’s strong commitment to supporting Cambodia’s socio-economic development by strengthening human resources in this key area. Ms. Lee also noted that KOICA’s cooperation with Cambodia extends beyond IP to various sectors including public health, education, and agriculture. Since 1994, KOICA has been providing both short-term training and master’s degree programs through its Capacity Improvement and Advancement for Tomorrow (CIAT) program to Cambodian government officials across a wide range of sectors.

During the orientation, KOICA staff provided an overview of the fellowship program, practical tips for staying in Korea, and key program guidelines to help ensure a safe and productive learning experience.

H.E. PICH Ang, Chairman of the Commercial Law Working Group and Member of the Council of Jurists at the Office of the Council of Ministers, also joined the orientation as an alumnus of the 2024 program. He shared his reflections on how the training had contributed to his professional responsibilities and offered practical advice and encouragement based on his own experiences living and studying in Korea.

Representatives from MISTI and MoC presented the Country Report, outlining the current status of Cambodia’s IP system, including its governance structure, key gaps such as the absence of a national IP strategy, and the urgent need to strengthen local expertise. The report also identified priority tasks such as introducing an IP agent system, fostering IP-based startups, and increasing public awareness to support long-term development in the field.

The selected participants expressed their sincere gratitude to KOICA and the Government of the Republic of Korea, showing strong enthusiasm and commitment to enhancing their professional expertise in intellectual property and the patent recognition program.












 

Powered by Blogger.