ពូទីន និង អឺដូហ្កាន់ ថ្កោលទោសសកម្មភាពរបស់អ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់
ប្រភព៖ Reuters
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ (Tayyip Erdogan) បានថ្កោលទោសទង្វើប្រើកម្លាំងរបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ហើយបានអំពាវនាវឲ្យមានការបញ្ឈប់ជាបន្ទាន់នូវអរិភាព នៅពេលដែលមេដឹកនាំទាំងពីរបានសន្ទនាគ្នាតាមទូរស័ព្ទនៅថ្ងៃចន្ទនេះ។
សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងបានបញ្ជាក់ថា
«ភាគីទាំងពីរបានសម្តែងការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរបំផុតចំពោះការកើនឡើង
នៃជម្លោះអ៊ីរ៉ង់-អ៊ីស្រាអែល ដែលបានបណ្តាលឲ្យមានអ្នកស្លាប់
និងរបួសមួយចំនួនធំរួចទៅហើយ ហើយប្រឈមនឹងផលវិបាករយៈពេលវែងយ៉ាងធ្ងន់ធ្ងរសម្រាប់តំបន់ទាំងមូល»។
សេចក្តីថ្លែងការណ៍បានបន្តថា «មេដឹកនាំទាំងពីរបានថ្លែងគាំទ្រការបញ្ឈប់ជាបន្ទាន់នូវអរិភាព
និងការដោះស្រាយបញ្ហាដែលកំពុងមានវិវាទ
រួមទាំងបញ្ហាដែលពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ តាមរយៈមធ្យោបាយនយោបាយ
និងការទូតតែប៉ុណ្ណោះ»។ សេចក្តីថ្លែងការណ៍បានបន្ថែមថា
ភាគីទាំងពីរបានព្រមព្រៀងគ្នាបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ៕
Post a Comment