សម្តេចតេជោ ហ៊ុន សែន ដាក់ជាសំណួរថា៖ ប្រសិន​ខ្ញុំស្លាប់​នាពេល​នោះ តើនឹងមានអ្វីកើតឡើងនាពេល៤៥ ឆ្នាំកន្លង​មក​នេះ?

ភ្នំពេញ៖ ថ្ងៃទី២០ ខែមិថុនានេះ គឺជាខួបលើកទី៤៨ឆ្នាំ (២០មិថុនា១៩៧៧-២០មិថុនា២០២៥) ជាថ្ងៃដែលសម្តេចចាប់ផ្តើមយកជីវិតធ្វើ ដើមទុនដើម្បីតស៊ូរំដោះជាតិរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។

នាថ្ងៃនេះផងដែរ សម្តេចតេជោ បានចោទជាសំនួរថា ប្រសិនសម្តេចស្លាប់នាពេលនោះតើនឹងមានអ្វីកើតឡើងនាពេល៤៥ឆ្នាំកន្លងមកនេះ?

តាមរយៈបណ្តាញសង្គមការងារផ្លូវការនាព្រឹកថ្ងៃតី២០ ខែមិថុនា ឆ្នាំ២០២៥នេះ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសរសេរថា «ទោះពេលវេលាបានកន្លងហួសរយៈពេល៤៨ឆ្នាំទៅហើយក្តី តែនៅពេលដែលខ្ញុំនឹកឃើញ

ដល់រឿងរ៉ាវដែលបានជួបប្រទះកាលពីថ្ងៃ២០ ខែមិថុនា ឆ្នាំ១៩៧៧ ទឹកភ្នែកខ្ញុំតែងស្រក់ចុះមកជាប់មិនដាច់។ ពិតជាខ្លោចផ្សា និងឈឺចាប់រកពាក្យនិយាយមិនបាន។យើងមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុនដើម្បីរំដោះជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ ប្រសិនខ្ញុំស្លាប់នាពេលនោះតើនឹងមានអ្វីកើតឡើងនាពេល៤៥ឆ្នាំកន្លងមកនេះ?

យកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន។ យកជីវិតទៅប្តូរយកសន្តិភាពជូនប្រជាជន តាមរយៈនយោបាយឈ្នះ ឈ្នះ។ យកអំណាចទៅប្តូរជាមួយសន្តិភាព និងការអភិវឌ្ឍរយៈពេលវែងតាមរយៈផ្ទេរការដឹកនាំពីជំនាន់ចាស់ទៅកាន់ជំនាន់ថ្មី។

សូមចងចាំថាគ្មានជោគជ័យ ឬលទ្ធផលណាមួយដោយគ្មានការបង់ថ្លៃឬការលះបង់នោះឡើយ»










 

Powered by Blogger.