ឯកឧត្តម ប៉ែន បូណា៖ ពេលទឹករងថ្លាទើបមើលឃើញបាតបឹងច្បាស់!
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា ប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ខណៈដែលប្រជាពលរដ្ឋខ្មែរពេញមួយនគរនាំគ្នាក្រោកឈរយ៉ាងស្រុះគ្នារួមជាកម្លាំងជាមួយរាជរដ្ឋាភិបាលនិងកងទ័ពដ៏អង់អាចក្លាហានដើម្បីការពារបូរណភាពទឹកដីចេញពីការឈ្លានពាន ស្រាប់តែមានមនុស្សប៉ុន្មាននាក់ដែលអះអាងថាខ្លួនជាខ្មែរដែរតែបែរជាហុចដងដាវឱ្យសត្រូវ។
ឯកឧត្តមបានគូសបញ្ជាក់ថា នេះជាពេលវេលាដ៏ល្អណាស់សម្រាប់ប្រជាពលរដ្ឋយើងដែលអាចបែងចែកយ៉ាងច្បាស់ដាច់ស្រឡះពីគ្នា រវាងខ្មែរស្នេហាជាតិដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីការពារបូរណភាពទឹកដី និងខ្មែរក្បត់ប្រយោជន៍ជាតិដែលប្រឹងការពារបរទេសឈ្លានពាន៕





Post a Comment