UN ថានឹងមិនចូលរួមក្នុងប្រតិបត្តិការមនុស្សធម៌គាំទ្រដោយអាមេរិក ក្នុងតំបន់ហ្កាហ្សានោះទេ
ប្រភព៖ Reuters
យូអិន៖ អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា បាននិយាយថាខ្លួននឹងមិនចូលរួមក្នុងប្រតិបត្តិការមនុស្សធម៌គាំទ្រដោយសហរដ្ឋអាមេរិក នៅក្នុងតំបន់ហ្កាហ្សានោះទេ ដោយអះអាងថា ប្រតិបត្តិការនេះខ្វះភាពអព្យាក្រឹត។
ប្រតិបត្តិការមនុស្សធម៌
Gaza
Humanitarian Foundation គាំទ្រដោយសហរដ្ឋអាមេរិកនឹងចាប់ផ្ដើមការងារនៅក្នុងតំបន់ហ្កាហ្សានាចុងខែឧសភានេះ
នៅក្រោមការរិះគន់យ៉ាងខ្លាំងពីសំណាក់ ប្រមុខជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ
លោក Tom
Fletcher ដែលបានចាត់ទុកថាវាគ្រាន់តែជាការបិទបាំងអំពើហិង្សា
និងការបណ្ដេញប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា តែប៉ុណ្ណោះ។
អ្នកនាំពាក្យរងអង្គការសហប្រជាជាតិ
លោក Farhan
Haq បានប្រាប់អ្នកសារព័ត៌មានថា «ប្រតិបត្តិការមនុស្សធម៌នេះមិនអនុលោមតាមគោលការណ៍ជាមូលដ្ឋានរបស់យើង
ក្នុងនោះរួមមាន ការប្រកាន់ភ្ជាប់ភាពមិនលំអៀង អព្យាក្រឹត និងឯករាជ្យភាពនោះឡើយ។
ដូច្នេះយើងនឹងមិនចូលរួមក្នុងប្រតិបត្តិការនេះទេ»។
យ៉ាងណាក៏ដោយ
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុង
Antalya
ប្រទេសតួកគីកាលពីថ្ងៃព្រហស្បតិ៍ថាសហរដ្ឋអាមេរិក
ទទួលយកការរិះគន់ ហើយថាទីក្រុងវ៉ាស៊ីនតោនបើកចំហចំពោះផែនការផ្សេង
ដើម្បីនាំយកជំនួយទៅកាន់ជនស៊ីវិល ដោយមិនឱ្យហាម៉ាសលួចជំនួយទាំងនោះ៕

Post a Comment