Netanyahu ចាត់ទុកការវាយប្រហារសម្លាប់បុគ្គលិកស្ថានទូតអ៊ីស្រាអែល ជាអំពេីជ្រុលនិយមពាក់ព័ន្ធនឹងសង្រ្គាមហ្កាហ្សា

 ប្រភព៖ Reuters

ហ៊្សេរុយសាឡិម៖ សម្រាប់នាយករដ្ឋមន្ត្រីអីស្រាអែល លោក Benjamin Netanyahu ការបាញ់សម្លាប់បុគ្គលិកស្ថានទូតវ័យក្មេងពីរនាក់ នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី គឺជាឧទាហរណ៍ដ៏គួរឱ្យរន្ធត់នៃការប្រឆាំង របស់ក្រុមជ្រុលនិយមដែលបានផ្ទុះឡើងនៅជុំវិញពិភពលោក ចាប់តាំងពីការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសលើអ៊ីស្រាអែល​ ថ្ងៃទី៧ ខែតុលាឆ្នាំ ២០២៣ ហេីយបង្កជាសង្រ្គាមសព្វថ្ងៃនៅតំបន់ហ្កាហ្សា។

កាលពីយប់ថ្ងៃពុធ ទី២១ ខែឧសភា បុគ្គលិកស្ថានទូតអ៊ីស្រាអែល២នាក់ បានបាត់បង់ជីវិត ក្នុងករណីបាញ់ប្រហារមួយ នៅខាងក្រៅសារមន្ទីរជ្វីហ្វ ក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី។ លោក Netanyahu បានផ្សារភ្ជាប់ឧបទ្ទវហេតុនេះទៅនឹងបរិយាកាសអរិភាពកាន់តែខ្លាំងឡើងចំពោះអ៉ីស្រាអែល ជុំវិញសង្រ្គាមនៅតំបន់ហ្កាហ្សា។ លោកគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ យ៉ាងដូច្នេថា «វាជាការប្រមាថអាយុជីវិតអ៊ីស្រាអែល ដែលត្រូវតែប្រយុទ្ធប្រឆាំងឱ្យអស់ពីសមត្ថភាព»

ប៉ូលិសក្រុងវ៉ាស៊ីនតោន បានចាប់ខ្លួនជនសង្ស័យតែម្នាក់ឯង ដែលត្រូវបានចោទប្រកាន់ថាបានស្រែកពាក្យស្លោកគាំទ្រប៉ាឡេស្ទីន មុនពេលបាញ់សម្លាប់លោក Yaron Lischinsky ដែលជាអ្នកស្រាវជ្រាវនៅស្ថានទូតអ៊ីស្រាអែល និងលោកស្រី Sarah Milgrim ជាជំនួយការផ្នែករដ្ឋបាល៕



 

Powered by Blogger.