NATO នឹងឯកភាពគ្នាបង្កើនការចំណាយផ្នែកការពារជាតិដល់ ៥ភាគរយ ក្នុងទសវត្សរ៍ក្រោយ

 ប្រភព៖ Reuters

វ៉ាស៊ីនតោន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សមាជិកណាតូ (NATO) គ្រោងឯកភាពលើគោលដៅចំណាយ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៃវិស័យការពារជាតិ នៅក្នុងកិច្ចប្រជុំកំពូលនាខែមិថុនាខាងមុខ។

លោក Rubio បញ្ជាក់ថា «ខ្ញុំអាចនិយាយបានថា យើងនឹងដឹកនាំកិច្ចប្រជុំកំពូលមួយ ក្នុងរយៈពេល ៦សប្តាហ៍ខាងមុខ ដែលស្ទើរតែគ្រប់សមាជិកណាតូ មានការចំណាយផ្នែកការពារជាតិនៅកម្រិត ឬលើសពី ២ភាគរយ និងភាគច្រើនមានលើសពី ៤ភាគរយ ហើយសមាជិកទាំងអស់នឹងព្រមព្រៀងលើគោលដៅឈានដល់ ៥ភាគរយក្នុងទសវត្សរ៍ក្រោយ»

សូមជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកាត់បន្ថយមូលនិធិការពារជាតិ សម្រាប់អង្គការណាតូ នៅចុងអាណត្តិទី ១របស់លោក ហើយតែងត្អូញត្អែរជាញឹកញាប់ថា សហរដ្ឋអាមេរិកចំណាយលុយច្រើនជាងគេ៕



 

Powered by Blogger.