រុស្ស៊ី-អ៊ុយក្រែន ឯកភាពដោះដូរអ្នកទោសសង្គ្រាម ១០០០នាក់ពីភាគីម្ខាងៗ បន្ទាប់ចរចារគ្នាដោយផ្ទាល់នៅអ៊ីស្តង់ប៊ុល

កៀវ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Rustem Umerov បានប្រកាសថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាធ្វើការផ្លាស់ប្តូរអ្នកទោសសង្គ្រាម (POWs) ចំនួន ១,០០០នាក់ពីភាគីនីមួយៗ។

លោក Umerov បានបញ្ជាក់ថា ប្រសិនបើការដោះដូរនេះប្រព្រឹត្តទៅមែន នោះវានឹងក្លាយជាការផ្លាស់ប្តូរអ្នកទោសទ្រង់ទ្រាយធំបំផុត ក្នុងរយៈពេលជាងបីឆ្នាំ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ការប្រកាសនេះ កើតឡើងស្របពេលដែលអ្នកចរចារុស្ស៊ី និងអ៊ុយក្រែនកំពុងជួបប្រជុំគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល សម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់។

សូមជម្រាបថា ការដោះដូរអ្នកទោស គឺជាចំណុចមួយក្នុងចំណោមចំណុចសំខាន់ៗដែលភាគីអ៊ុយក្រែនបានលើកឡើង ក្នុងកិច្ចចរចាសន្តិភាពនាពេលកន្លងមក៕



 

Powered by Blogger.