រាជរដ្ឋាភិបាល លើកលែងការបង់កម្រៃសេវាចុះបញ្ជីដែនជាតិ និងកម្រៃប្រើប្រាស់ប្រចាំឆ្នាំ ដល់សារព័ត៌មានអនឡាញរហូតដល់ឆ្នាំ២០២៧
ភ្នំពេញ៖ តាមរយៈលិខិតលេខ ៩០៩ ដជណ.ពប ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ពាក់ព័ន្ធករណីស្នើសុំលើកលែងការបង់ពន្ធកម្រៃសេវាសាធារណៈ សម្រាប់ការប្រើប្រាស់ឈ្មោះដែនជាតិក្នុងប្រព័ន្ធ អុិនធើណិតរបស់អង្គភាពសារព័ត៌មានអនឡាញ ចាប់ពីពេលបច្ចុប្បន្ន រហូតដល់ត្រឹមបំណាច់ឆ្នាំ២០២៧។
យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តីបានឱ្យដឹងថា រាជរដ្ឋាភិបាលបានយល់ព្រមលើកលែងការបង់កម្រៃសេវាចុះបញ្ជីដែនជាតិ និងកម្រៃប្រើប្រាស់ប្រចាំឆ្នាំជូនដល់អង្គភាពសារព័ត៌មានអនឡាញទាំងអស់ ចាប់ពីពេលបច្ចុប្បន្ន រហូតដល់បំណាច់ឆ្នាំ២០២៧៕
Post a Comment