ប្រធានាធិបតីទីម័រឡេស្តេ ផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន សែន សម្តែងការដឹងគុណ ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ទីម័រឡេស្តេ

ភ្នំពេញ៖ លោក José Ramos-Horta ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានផ្ញើសារលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដោយសម្តែងនូវការដឹងគុណចំពោះសម្តេចតេជោ ដែលបានក្នុងដំណើរទស្សនកិច្ច មកកាន់ទីម័រឡេស្តេ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧-៩ ខែឧសភា ឆ្នាំ២០២៥។

ប្រធានាធិបតីទីម័រឡេស្តេបានបញ្ជាក់ក្នុងលិខិតថា ប្រទេស និងប្រជាជនទីម័រឡេស្តេ មានសេចក្តីសប្បាយរីករាយក្រៃលែង ដែលបានទទួលស្វាគមន៍ សម្តេចតេជោ ក្នុងដំណើរទស្សនកិច្ចមកកាន់ទីម័រឡេស្តេ។ ដំណើរទស្សនកិច្ចនេះ គឺជាការចាប់ផ្តើមនៃទំព័រថ្មី នៃការផ្លាស់ប្តូរទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការរវាងទីម័រឡេស្តេ និងព្រះរាជាណាចក្រកម្ពុជា។

លិខិតរបស់ប្រធានាធិបតីទីម័រឡេស្តេមានខ្លឹមសារទាំងស្រុងដូច្នេះថា «សូមអនុញ្ញាតឱ្យ ខ្ញុំសម្តែងនូវការដឹងគុណ ដោយស្មោះអស់ពីដួងចិត្ត ចំពោះការចូលរួមដ៏ថ្លៃថ្លារបស់សម្តេចតេជោ នៅក្នុងកម្មវិធីផ្លូវការនានា អំឡុងពេលទស្សនកិច្ច រួមទាំងជំនួបទ្វេភាគីកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅវិមានប្រធានាធិបតីនីកូឡៅឡូបាតូ (Nicolau Lobato), សម័យប្រជុំពិសេសដ៏ឧឡារិករៀបចំដោយសភាជាតិទីម័រឡេស្តេ, ជំនួបជាមួយឯកឧត្តមនាយករដ្ឋមន្ត្រី សាណាណា ហ្គូសម៉ៅ និងពិធីលៀងសាយភោជន៍ផ្លូវការ ដែលសុទ្ធតែជាខណៈពេលដ៏មានសារៈសំខាន់បំផុត សម្រាប់ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ៕






 

Powered by Blogger.