ក្រសួងព្រះបរមរាជវាំង បដិសេធចំពោះជនអនាមិក បង្កើតហ្វេសប៊ុក ប្រើប្រាស់ព្រះនាម សម្តេចព្រះមហាក្សត្រី
ភ្នំពេញ ៖ ក្រសួងព្រះបរមរាជវាំង ប្រកាសបដិសេធ ចំពោះគណនី Facebook (គ្រប់គ្រងដោយជន អនាមិក) ដែលបានបង្ហោះចែកចាយ ក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម និងប្រើប្រាស់ព្រះនាមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ។ នេះបើតាមលិខិត របស់ក្រសួងព្រះបរមរាជវាំង នាថ្ងៃ២១ ឧសភា ។
ក្រុមជនអនាមិកបានក្លែងបន្លំបង្កើតហ្វេសប៊ុក
ប្រើប្រាស់ព្រះនាមរបស់សម្តេចព្រះមហាក្សត្រី រួមមាន ៖ Norodom Monineath Sihanouk , Hrh Norodom Monineath Sihanouk និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ខណៈមានវេបសាយតែ២ប៉ុណ្ណោះ
ដែលប្រើប្រាស់ជាផ្លូវការដាក់ព្រះនាម របស់សម្តេចព្រះមហាក្សត្រី និងព្រះមហាក្សត្រ ។
ក្រសួងព្រះបរមរាជវាំង
បញ្ជាក់ថា វេបសាយ(website)ចំនួន២ប៉ុណ្ណោះ
ដែលបានប្រើប្រាស់ជាផ្លូវការ ហើយប្រើប្រាស់ព្រះនាមព្រះមហាក្សត្រី និងព្រះមហាក្សត្រ
គឺ ៖ www.norodomsihamoni.org/ របស់
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងwww.norodomsihanouk.info/
របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ។
ក្រសួងបន្តថា
ក្រៅពីវេបសាយ (website)ផ្លូវការទាំង២ខាងលើនេះ
ពុំមានប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ជាផ្លូវការរបស់
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះ មហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ
និងរបស់ក្រសួងព្រះបរមរាជវាំង ឡើយ ។
ក្រសួងព្រះបរមរាជវាំង
ក៏បានអំពាវនាវ និងក្រើនរំលឹកសាជាថ្មីដល់ស្ថាប័ន-អាជ្ញាធរមានសមត្ថកិច្ចទាំងអស់
ចាត់វិធានការជាបន្ទាន់ឲ្យបានម៉ឺងម៉ាត់បំផុត
ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍របស់ក្រសួងព្រះបរមរាជវាំង តាមរដ្ឋធម្មនុញ្ញ
និងច្បាប់ជាធរមានកម្ពុជា៕
Post a Comment