អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រទៅជួយ សង្គ្រោះស្ត្រីម្នាក់ នៅក្រុងកោះរ៉ុង ដែលមានអាការៈធ្លាក់ឈាមធ្ងន់ធ្ងរ

អត្ថបទ៖ ទឹង សុភាព

ខេត្តព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿងចេញទៅក្រុងកោះរ៉ុង នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីជួយសង្គ្រោះស្ត្រីម្នាក់ជាប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត ដែលមានអាការៈធ្លាក់ឈាម ធ្ងន់ធ្ងរដោយសាររលូតកូន ដើម្បីនាំបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត។

អ្នកឧកញ៉ាបានឲ្យដឹងថា ប្រជាពលរដ្ឋរូបនេះឈ្មោះ ច្រឹក ឈូក អាយុ២៥ឆ្នាំ រស់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ប្រជាពលរដ្ឋខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព និងបន្តដឹកតាមរថយន្តសង្គ្រោះក្រុមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕











Powered by Blogger.