សម្តេចធិបតី ជួបជជែកពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីវៀតណាម និងឡាវ ក្នុងជំនួបពិសាអាហារពេលព្រឹក មុនកិច្ចប្រជុំកំពូលអាស៊ាន
ម៉ាឡេស៊ី៖ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាជាមួយលោក ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងជំនួបពិសាអាហារពេលព្រឹកការងារ នីទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
សូមជម្រាបថា
ជាទម្លាប់នៅរាល់ពេលមានកិច្ចប្រជុំកំពូលអាស៊ាន ថ្នាក់ដឹកនាំនៃប្រទេសទាំងបី
កម្ពុជា-វៀតណាម-ឡាវ តែងតែមានជំនួបអាហារពេលព្រឹកការងារ ហើយក៏បានជជែកពិភាក្សាគ្នា
លើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ
រវាងប្រទេសទាំងបីឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត៕
Post a Comment