ក្លឹបអ្នកកាសែតកម្ពុជា ជួបពិភាក្សាការងារជាមួយប្រតិភូក្រុមប្រឹក្សាជាតិសារព័ត៌មានថៃ ដើម្បីរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ គណៈកម្មាធិការនាយកក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក) ដឹកនាំដោយលោក ពុយ គា ជាប្រធាន បានជួបពិភាក្សាការងារជាមួយ ប្រតិភូក្រុមប្រឹក្សាជាតិសារពត៌មានថៃ ខណៈប្រតិភូនេះបានមកបំពេញទស្សនកិច្ចការងារនៅប្រទេសកម្ពុជា។
ជំនួបពិភាក្សាការងារនេះ គឺផ្តោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ចែករំលែកបទពិសោធន៍ការងារព័ត៌មានទៅវិញទៅមក និងការស្វែងយល់ពីស្ថានភាពលើវិស័យសារព័ត៌មានរវាងប្រទេសទាំងពីរ៕











Post a Comment