អាមេរិកប្រកាសទណ្ឌកម្មលើអ៉ីរ៉ង់ ចំពេលកំពុងចរចាលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ក្រសួងហិរញ្ញវត្ថុអាមេរិក បានឱ្យដឹងថា សហរដ្ឋអាមេរិក បានដាក់ចេញនូវទណ្ឌកម្ម ដែលកំណត់គោលដៅលើកិច្ចប្រឹងប្រែងរបស់អ៊ីរ៉ង់ ក្នុងការផលិតគ្រឿងបង្គុំមីស៊ីលក្នុងស្រុក។
ទណ្ឌកម្មនេះត្រូវបានដាក់ទៅលើបុគ្គលចំនួន ៦នាក់
និងអង្គភាពចំនួន ១២ ដែលក្រសួងហិរញ្ញវត្ថុចោទប្រកាន់ថា ពួកគេចូលរួមជួយដល់អ៊ីរ៉ង់ផលិតសម្ភារសំខាន់ៗ
ដែលមានតម្រូវការសម្រាប់កម្មវិធីមីស៊ីលផ្លោងរបស់ខ្លួន។ តាមក្រសួងហិរញ្ញវត្ថុ
បុគ្គលនិងអង្គភាពទាំងនោះមានមូលដ្ឋាននៅអ៊ីរ៉ង់ និងចិន
ដែលគាំទ្រដល់អង្គភាពមានទំនាក់ទំនង ជាមួយកងឆ្មាំបដិវត្តន៍
ត្រួតពិនិត្យកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍ មីស៉ីលផ្លោងអន្តរទ្វីប។
សូមជម្រាបថា
ចាប់តាំងពីចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
បានដាក់ចេញនូវយុទ្ធនាការដាក់សម្ពាធលើអ៊ីរ៉ង់ ទោះបីជាបច្ចុប្បន្នទីក្រុងវ៉ាស៊ីនតោន
និងទីក្រុងតេហេរ៉ង់ កំពុងដំណើរការចរចាអំពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ក៏ដោយ៕

Post a Comment