រដ្ឋមន្រ្តីទេសចរណ៍ ជួបពិភាក្សាជាមួយនាយកក្រុមហ៊ុនអាកាសចរណ៍ Turkish លើជើងហោះហើរត្រង់ផ្ទាល់ពីទីក្រុងអ៊ីស្តាន់ប៊ុល មកអាកាសយានដ្ឋានអន្តរជាតិតេជោ
សាធារណរដ្ឋតួកគីយ៉េ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Ahmet Olmustur នាយកគ្រប់គ្រងពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ Turkish ចូលជួបសំដែងការគួរសម និងពិភាក្សាការងារលើការចាប់ផ្តើមហោះត្រង់ផ្ទាល់របស់ក្រុមហ៊ុនពី ទីក្រុងអ៊ីស្តាន់ប៊ុល មកអាកាសយានដ្ឋានអន្តរជាតិតេជោ នាចុងឆ្នាំ២០២៥ខាងមុខនេះ។
ក្នុងជំនួបពិភាក្សាការងារ
នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ហួត ហាក់ ក៏បានណែនាំដល់
នាយកគ្រប់គ្រងពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ Turkish អំពី គម្រោងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនតួកគី
និងពិភពលោក។
សូមបញ្ជាក់ថា
ក្រុមហ៊ុនអាកាសចរណ៍តួកគី (Turkish Airlines) ជាក្រុមហ៊ុនដ៏ធំមួយដែលមានជើងហោះហើរច្រើនជាងគេ
ជាង១២០ប្រទេសលើពិភពលោក និងបានបម្រើសេវាកម្មដឹកជញ្ជូនអន្តរជាតិជាង៩៥ឆ្នាំមកហើយ
ដោយមានទីស្នាក់ការនៅទីក្រុងអ៊ីស្តាន់ប៊ុល ដែលជាទីក្រុងដ៏ធំរបស់សាធារណរដ្ឋតួកគីយ៉េ
និងត្រូវបានស្គាល់ថាជា ច្រកទ្វារភ្ជាប់ពិភពលោក ដោយសារលក្ខណៈពិសេសនៃភូមិសាស្រ្តភ្ជាប់រវាងទ្វីបអាស៊ី
និងអឺរ៉ុបរបស់ប្រទេសនេះ៕
Post a Comment