ក្រសួងសុខាភិបាល ដាក់ឲ្យប្រើប្រាស់ថ្នាំចាក់ Cabotegravir ដើម្បីបង្ការការឆ្លងមេរោគអេដស៍
ភ្នំពេញ៖ បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឱ្យដឹងថាក្រសួងសុខាភិបាល បានដាក់ឲ្យប្រើប្រាស់ថ្នាំចាក់ Cabotegravir ដើម្បីបង្ការការឆ្លងមេរោគអេដស៍។ ថ្នាំនេះមានប្រសិទ្ធភាពក្នុងការបង្ការការចម្លងមេរោគអេដស៍បានក្នុងកម្រិតចន្លោះពី ៩២ ទៅ ៩៥%។
បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល, ក្រសួងដាក់ឱ្យប្រើប្រាស់ថ្នាំបង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ (Pre-Exposure
Prophylaxis = ថ្នាំព្រឹព) ជាប្រភេទថ្នាំចាក់ឈ្មោះ Cabotegravir
ដែលត្រូវចាក់រៀងរាល់ ២ខែម្តង សម្រាប់បង្ការការឆ្លងមេរោគអេដស៍
មុនពេលប្រឈម
ជូនក្រុមប្រជាជនគន្លឹះដែលមានការប្រព្រឹត្តប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ ដូចជា
ក្រុមស្រ្តីបម្រើសេវាកំសាន្ត ក្រុមបុរសរួមភេទជាមួយបុរស កុ្រមអ្នកប្លែងភេទ និង
ក្រុមអ្នកប្រើប្រាស់គ្រឿងញៀនដោយចាក់ នៅត្រីមាសទី ១ ឆ្នាំ ២០២៥។
មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ
បញ្ជាក់បន្ថែមថា យើងរំរំពឹងថា វិធីសាស្ត្រនេះនឹងអាចជួយកាត់បន្ថយករណីឆ្លងថ្មីនៃមេរោគអេដស៍នៃប្រទេសកម្ពុជា
ឱ្យថយចុះបន្ថែមទៀត។
សូមជម្រាបថា មកដល់ពេលនេះ
ពិភពលោកមិនទាន់រកឃើញវ៉ាក់សាំងសម្រាប់បង្ការមេរោគអេដស៍ នៅឡើយទេ៕

Post a Comment