ក្រុមហ៊ូទី ថា ការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិក សម្លាប់មនុស្ស ៣៣នាក់ នៅយេម៉ែន

 ប្រភព៖ Reuters

វ៉ាស៊ីនតោន៖ ការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក លើកំពង់ផែឥន្ធនៈ Ras Isa ស្ថិតនៅភាគខាងលិចនៃ ប្រទេសយេម៉ែន កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា បានសម្លាប់មនុស្សយ៉ាងហោច ៣៣នាក់។

សហរដ្ឋអាមេរិកបានចាប់ផ្ដើមបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំប្រឆាំងក្រុមហ៊ូទី កាលពីខែមីនា ដោយទទូចថានឹងមិនបញ្ឈប់ការវាយប្រហារនោះទេ រហូតទាល់តែ ក្រុមហ៊ូទីបញ្ឈប់ការវាយប្រហាររបស់ពួកគេលើកប៉ាល់ដឹកទំនិញនៅក្នុងតំបន់សមុទ្រក្រហម។

តាមទូរទស្សន៍ Al Masirah TV របស់ក្រុមហ៊ូទី បានអះអាងថាការវាយប្រហារតាមផ្លូវអាកាសដែលយោធាអាមេរិកបាននិយាយថាធ្វើឡើងក្នុងគោលបំណងកាត់ផ្ដាច់ប្រភពផ្គត់ផ្គង់ឥន្ធនៈ របស់ក្រុមហ៊ូទីដែលទទួលបានការគាំទ្រពីអ៉ីរ៉ង់ ក៏បានបណ្ដាលឱ្យមនុស្ស៨០នាក់រងរបួសផងដែរ។

នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ទីបញ្ជាការកណ្ដាលអាមេរិក បានឱ្យដឹងថា «គោលបំណងនៃការវាយប្រហារតាមផ្លូវអាកាសគឺធ្វើឱ្យចុះទន់ខ្សោយនូវប្រភពសេដ្ឋកិច្ចនៃអំណាចរបស់ក្រុមហ៊ូទី ដែលកំពុងបន្តឆ្លៀតឱកាសកេងចំណេញ និងបង្ក ការឈឺចាប់ដល់ប្រជាជនយេម៉ែន»



 

Powered by Blogger.