អត្រាគាំទ្ររបស់ ត្រាំ ធ្លាក់ចុះ ចំពោះមុខការព្រួយបារម្ភពីការពង្រីកអំណាចរបស់លោក
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ អត្រាគាំទ្ររបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្លាក់ចុះដល់កម្រិតទាបបំផុតមួយ ចាប់តាំងពីរូបលោកត្រឡប់មកដឹកនាំសេតវិមានក្នុងអាណត្តិទី២ ខណៈប្រជាជនអាមេរិកបង្ហាញការមិនទុកចិត្ត និងការព្រួយបារម្ភចំពោះកិច្ចប្រឹងប្រែងក្នុងការពង្រីកអំណាចរបស់លោក។
ចាប់តាំងពីចាប់ផ្ដើមអាណត្តិទី២មក លោក ត្រាំ
បានធ្វើឱ្យក្រុមអ្នកនយោបាយមកពីគណបក្សប្រជាធិបតេយ្យភ្ញាក់ផ្អើលជាខ្លាំង
ជាពិសេសក្រោយរូបលោកចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិជាច្រើនដែលគេ
មើលឃើញថាមានចេតនាពង្រីកអំណាចរបស់លោកទាំងលើក្រសួងនានារបស់រដ្ឋាភិបាល និងស្ថាប័នឯកជន
ក្នុងនោះមានដូចជាសាកលវិទ្យាល័យ និងក្រុមហ៊ុនច្បាប់ជាដើម។
ការស្ទង់មតិខាងលើដែលត្រូវបានធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន
Reuters
និងស្ថាប័ន Ipsos poll និងបានបិទបញ្ចប់កាលពីថ្ងៃចន្ទ
ទី២១ ខែមេសា បានរកឃើញថា ៤២ភាគរយនៃប្រជាជនអាមេរិកត្រូវបានសម្ភាសន៍
ក្នុងការស្ទង់មតិមានរយៈពេល៦ថ្ងៃ បានបង្ហាញការគាំទ្រចំពោះបំពេញការងាររបស់លោក ត្រាំ
ក្នុងនាមជាប្រធានាធិបតី។ អត្រាគាំទ្រនេះបានធ្លាក់ចុះពី៤៣ភាគរយ នៅក្នុងការស្ទង់មតិ Reuters
និងស្ថាប័ន Ipsos poll កាលពី៣សប្ដាហ៍មុន
និងធ្លាក់ចុះពី៤៧ភាគរយ នៅប៉ុន្មានម៉ោងបន្ទាប់ពីការស្បថចូលកាន់តំណែងរបស់លោក ត្រាំ
កាលពីថ្ងៃទី២០ ខែមករា៕

Post a Comment