ស្នងការដ្ឋាននគរបាលខេត្តកំពតនាំយកគ្រឿងឧបភោគបរិភោគ នាយឧត្តមសេនីយ៍ ស ថេត ជូនកងកម្លាំងនគរបាលការពារព្រំដែនគោកលេខ ៦០១
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ ក្រោមការយកចិត្តទុក ដាក់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ រួមទាំងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នគរបាលខេត្ត ជានិច្ចកាលតែងតែគិតគូរ ពីសុខទុក្ខរបស់បងប្អូនកងកម្លាំងយើង ពិសេសកម្លាំងឈរជើងនៅជួរមុខ តាមបណ្តោយព្រំដែន។
នៅរសៀសថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៦៨ ត្រូវនឹងថ្ងៃទី០៨
ខែមេសា ឆ្នាំ ២០២៥ តាមរយៈលោកឧត្តមសេនីយ៍ទោស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត
បាននាំយកគ្រឿងឧបភោគបរិភោគរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបានផ្តាំផ្ញើនៅការសួរសុខទុក្ខ ដល់កងកម្លាំងនគរបាល
វរ:សេនាតូចការពារព្រំដែនគោកលេខ ៦០១ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
នៅទីបញ្ជាការវរ:សេនាតូច ស្ថិតនៅក្នុងភូមិ ព្រែកក្រើស ឃុំព្រែកក្រើស ស្រុក
កំពង់ត្រាច ខេត្តកំពត និងអំណោយជាគ្រឿងឧបភោគបរិភោគរួមមាន៖ អង្ករចំនួន ១០ បាវ, ស្រាបៀចំនួន៥០ កេស,
ទឹកសុទ្ធ ៥០កេស, ត្រីខ ចំនួន ៥កេសធំ និងមីចំនួន ១០
ធំកេស
សម្រាប់ជូនដល់កងកម្លាំង រៀបចំពិធីហូបបាយសាមគ្គី។
ឆ្លៀតក្នុងឱកាសនោះដែរ
លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ផ្តាំផ្ញើដល់កងកម្លាំងទាំងអស់
ដែលកំពុងឈរជើងការពារនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវយកចិត្តទុកដាក់
បង្ការទប់ស្កាត់នូវរាល់សកម្មភាពបទល្មើស គ្រប់ប្រភេទ
ពិសេសបទល្មើសជួញដូរមនុស្សនិងគ្រឿងញៀនឆ្លងដែន។
ទន្ទឹមនឹងនេះដែរលោកឧត្តមសេនីយ៍ទោ
ស្នងការ បានណែនាំឲ្យកងកម្លាំងយើងខិតខំ ថែរក្សាសុខភាព ដោយរក្សាឲ្យបានខ្ជាប់ខ្ជួន
វិធានការ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកម្ចាត់ជំងឺកូវីដ ១៩៕





Post a Comment