សហរដ្ឋអាមេរិក ប្រកាសដាក់ពន្ធថ្មីបន្ថែមលើប្រទេសចិន រហូតដល់១០៤% លើទំនិញទាំងអស់នាំមកពីចិន

 ប្រភព៖ CNN

វ៉ានស៊ីនតោន អ្នកនាង Karoline Leavitt នាយករដ្ឋបាលព័ត៌មានរបស់សេតវិមាន បានប្រកាសនៅថ្ងៃអង្គារ៍នេះថា ប្រធានាធិបតី ដូណាល់ ត្រាំ នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤% លើទំនិញទាំងអស់ពីប្រទេសចិន ចាប់ពីថ្ងៃពុធនេះតទៅ។ ទំនិញទាំងអស់មកពីចិន នឹងត្រូវបង់ពន្ធយ៉ាងហោចណាស់ ១០៤%។

កាលពីសប្តាហ៍មុន ចិនបានប្រកាសវិធានការសងសឹកយ៉ាងខ្លាំងក្លា ដើម្បីឆ្លើយតបទៅនឹងការដំឡើងពន្ធថ្មីៗរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានធ្វើឱ្យសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសមហាអំណាចទាំងពីរនេះកាន់តែឡើងកម្ដៅ។

ភ្លាមៗលោក ដូណាល់ ត្រាំ គំរាមដាក់ពន្ធលើប្រទេសចិន ៥០% បន្ថែមទៀត បើទីក្រុងប៉េកាំងមិនព្រមបោះបង់ពន្ធសងសឹករបស់ខ្លួន លើការនាំចូលទំនិញរបស់សហរដ្ឋអាមេរិក។ នៅពេលនេះ សហរដ្ឋអាមេរិក ប្រកាសដាក់ពន្ធថ្មីបន្ថែមលើប្រទេសចិន រហូតដល់១០៤%៕



 

Powered by Blogger.