ថ្នាក់ដឹកនាំស្រុកកំពង់ត្រាច អញ្ជើញចុះពិនិត្យគម្រោងស្ដារប្រឡាយ នៅឃុំកំពង់ត្រាចខាងកើត
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក អមដំណើរដោយលោកអភិបាលរងស្រុក លោកប្រធានការិយាល័យជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យគម្រោងស្ដារប្រឡាយ ១កន្លែង ប្រវែង ១០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ជម្រៅ ៣ម៉ែត្រ និងផ្លូវអមសងខាងប្រវែង ៦ម៉ែត្រ ស្ថិតនៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ដែលកំពុងអនុវត្តបានប្រមាណជាង ៧០%។
គម្រោងស្ដារប្រឡាយខាងលើនេះ គឺជាការឆ្លើយតបទៅនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋតាមរយៈវេទិការបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកាលខែមីនា ឆ្នាំ២០២៥ ព្រមទាំងជាការធានានូវប្រភពទឹកស្រោចស្រពចំពោះដណាំកសិកម្មគ្រប់ប្រភេទរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕
Post a Comment