ផ្លូវថ្មើរជើង (Walk Street) កំពុងក្លាយជាតំបន់ដ៏ទាក់ទាញបំផុត សម្រាប់កំសាន្តនាពេលរាត្រី
ភ្នំពេញ៖ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើង (Walk Street)តាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិចាប់ពីផ្លូវលេខ៩៤ ដល់មុខព្រះបរមរាជវាំ នៅរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ ចាប់ពីមម៉ោង៦៖០០ល្ងាច ដល់ម៉ោង១១៖០០យប់ ដើម្បីជំរុញបន្ថែមដល់វិស័យទេសចរណ៍ក្នុងរាជធានីភ្នំពេញ ឱ្យកាន់តែប្រសើរឡើង និងលើកស្ទួយវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩។
ជាការកត់សម្គាល់បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការសាកល្បងផ្លូវថ្មើរជើង (walk Street) នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិចាប់ពីផ្លូវលេខ៩៤ ដល់មុខព្រះបរមរាជវាំង រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យពេលណាមក គឺតំបន់នេះបានប្រែក្លាយទៅជាតំបន់កំសាន្តនាពេលរាត្រីដ៏ទាក់ទាញបំផុត សម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋ ទាំងក្មេង ទាំងចាស់ និងភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងច្រើនកុះកររាប់មុឺននាក់ ដើរទស្សនាកំសាន្តប្រកបដោយទឹកមុខញញឹមញញែម និងសប្បាយរីករាយយ៉ាងក្រៃលែង។
អ្វីដែលមានការចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀតនោះ គឺក្រុមយុវជនបានប្រមូលផ្តុំគ្នាលេងកំសាន្តនូវល្បែងប្រជាប្រិយដូចជា លោតអន្ទាក់ លាក់កន្សែង និងរាំលេងកំសាន្តយ៉ាងកងរំពង ដែលទាំងនេះបង្ហាញពីសុខសុវត្ថិភាព ស្ថេរភាពនយោបាយ និងតម្លៃនៃសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការរៀបចំឱ្យមានការដាក់តាំងលក់នូវភូមិមួយផលិតផលមួយ ដូចជាទឹកឃ្មុំ ឬផលិតផលផ្សេងៗជាច្រើន កន្លែងអានសៀវភៅ លក់សៀវភៅ ជូនដល់សិស្ស និស្សិត ដែលចូលចិត្តអាន ដើម្បីបង្កលក្ខណៈឱ្យពួកគាត់បានចូលរួមជាមួយក្រសួងអប់រំ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថែមទាំងបានរៀបចំអញ្ជើញចាប៉ីដងវែង អ្នកដេញយីខេ អ្នកច្រៀង អាយ៉ៃ សៀករហស្សកម្ម និងវិចិត្រការគូររូប ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាកំសាន្តផងដែង។
ជាការពិតណាស់ ប្រទេសកម្ពុជាបានឆ្លងកាត់នូវរបបវាលពិឃាតប្រល័យពូជសាសន៍ដ៏គួរឱ្យឈឺចាប់បំផុត ប៉ុន្តែដោយមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា គឺជាវីរៈបុរសស្នេហារជាតិដែលបានយកជីវិតធ្វើជាដើមទន់ ដើម្បីប្តូរយកនូវសុខសន្តិភាពជូនប្រជាជន និងប្រទេសកម្ពុជា រំដោះឱ្យរួចចាកផុតពីរបបប្រល័យពូជសាស្ត្រប៉ុលពត រក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងបានចាប់ផ្តើមកសាងប្រទេសឡើងវិញចាប់តាំងពីបាតដៃទទេ រហូលមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕
Post a Comment