តុលាការធម្មនុញ្ញកូរ៉េខាងត្បូង ច្រានចោលការដកតំណែងនាយករដ្ឋមន្ត្រី លោក Han Duck-soo
ប្រភព៖ Reuters
សេអ៊ូល៖ តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី២៤ ខែមីនា បានច្រានចោលការដកតំណែងនាយករដ្ឋមន្ត្រីលោក Han Duck-soo និងប្រគល់អំណាចឱ្យរូបលោកវិញក្នុងនាមជាប្រធានាធិបតីស្ដីទី បន្ទាប់ពីត្រូវបានសភាគ្រប់គ្រងដោយគណបក្សប្រឆាំងបោះឆ្នោតចោទប្រកាន់ដកតំណែងកាលពីជាង២ខែមុន។
តាមសេចក្ដីថ្លែងការណ៍របស់តុលាការធម្មនុញ្ញកូរ៉េខាងត្បូង
នៅក្នុងចំណោមចៅក្រមតុលាការធម្មនុញ ៨រូប មានចៅក្រម ៥នាក់បាននិយាយថាសំណើដកតំណែងលោក Han
គឺស្របច្បាប់។ ប៉ុន្តែវាមិនគ្រប់គ្រាន់ដើម្បីដកតំណែងលោក Han
នោះទេ ខណៈរូបលោកមិនបានបំពានរដ្ឋធម្មនុញ្ញ
ឬច្បាប់របស់កូរ៉េខាងត្បូងពាក់ព័ន្ធនឹងការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក
ឬសកម្មភាពបះបោរនោះទេ។ ចៅក្រម២នាក់បានបោះឆ្នោតជំទាស់នឹងសំណើដកតំណែងលោក Han ហើយមានតែចៅក្រមតែម្នាក់គត់ដែលបាន បោះឆ្នោតគាំទ្រលើសំណើដកតំណែង។
សូមជម្រាបថា លោក Han
Duck-soo បានឡើងកាន់តំណែងជាប្រធានាធិបតីស្ដីទី
ក្រោយលោកប្រធានាធិបតី Yoon Suk Yeol ត្រូវបានសភាបោះឆ្នោតចោទប្រកាន់ដកតំណែងជុំវិញការប្រកាសដាក់ឱ្យប្រើ
ច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ លោក Han បានកាន់តំណែងជាប្រធានាធិបតីស្ដីទីមិនដល់២សប្ដាហ៍ស្រួលបួលផង
ក៏ត្រូវបានព្យួងតំណែងក្នុងនីតិវិធីចោទប្រកាន់ដកតំណែងកាលពី ថ្ងៃទី២៧ ខែធ្នូ
ក្រោយប៉ះទង្គិចគ្នាជាមួយគណបក្សប្រឆាំងដែលកំពុងគ្រប់គ្រងសភា
ពាក់ព័ន្ធនឹងការបដិសេធតែងតាំងចៅក្រមតុលាការធម្មនុញ្ញចំនួន៣រូប៕
Post a Comment