ពលរដ្ឋប៉ាឡេស្ទីនជាង៥០ ០០០នាក់ត្រូវបានសម្លាប់ តាំងពីផ្ទុះសង្គ្រាម

 ប្រភព៖​ Reuters

ហ្គាហ្សា៖ មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបានរាយការណ៍ថា ចំនួនអ្នកស្លាប់សរុបក្នុងជម្លោះជិត១៨ខែ បានហក់ឡើង៥០ ០២១ នាក់ ខណៈ ១១៣ ២៧៤នាក់រងរបួស ដែលធ្វើឲ្យវិបត្តិនៅហ្គាហ្សា ក្លាយជាជម្លោះបង្ហូរឈាមខ្លាំងបំផុតមួយ ក្នុងប្រវត្តិសាស្រ្តសម័យទំនើប។ 

ចំនួននេះគឺស្មើនឹង ២.១% នៃពលរដ្ឋហ្គាហ្សាមុនសង្គ្រាមដែលមានប្រមាណ២.៣លាននាក់ ឬស្មើនឹងប្រហែល ១ក្នុង៤៦នាក់។ យ៉ាងណានេះគឺជាតួលេខផ្សាយដោយខាងហ្គាហ្សា ស្របពេលអ៊ីស្រាអែល មិនបង្ហាញព័ត៌មានលម្អិតអ្វីទេ។

តួលេខហក់ឡើងខ្ពស់បំផុតគឺនៅពេលអ៊ីស្រាអែលបើកប្រតិបត្តិការដ៏សាហាវសាជាថ្មីបន្ទាប់ពីបទឈប់បាញ់ដួលរលំកាលពីថ្ងៃអង្គារសប្តាហ៍មុន ដោយត្រឹមរយៈពេល២ថ្ងៃ អ៊ីស្រាអែល សម្លាប់ពលរដ្ឋប៉ាឡេស្ទីន ជិត  ០០០នាក់ ក្នុងនោះក៏មានស្រ្តីនិងកុមារច្រើននាក់ផងដែរ។

គួរបញ្ជាក់ថា ជម្លោះបានចាប់ផ្តើមនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ពេលក្រុមហាម៉ាស បើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីស្រាអែល សម្លាប់មនុស្សជាង ១ ០០០នាក់ និងចាប់រាប់រយនាក់ទៀត ជាចំណាប់ខ្មាំង។ ជាការឆ្លើយតប អ៊ីស្រាអែល ក៏បើកប្រតិបត្តិការយោធា ជាមួយគោលដៅកម្ចាត់ក្រុមហាម៉ាសឲ្យផុតរលត់ពីផែនដី ធានាព្រំដែនរបស់ខ្លួន និងដោះលែងចំណាប់ខ្មាំងទាំងអស់៕



 

 

Powered by Blogger.