រដ្ឋមន្រ្តីក្រសួងទេសរណ៍ អញ្ជើញដាំកូនឈើដើម្បីអបអរសាទរក្នុងពិធីបុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ
ខេត្តតាកែវ៖ នាឱកាសបុណ្យទន្លេលើកទី៩ក្រោមប្រធានបទ គុណតម្លៃទន្លេ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ ដែលខេត្ត តាកែវ ទទួលធ្វើជាម្ចាស់ផ្ទះ ដំណើរការថ្ងៃទី១ត្រូវនិងថ្ងៃទី២១ខែមីនាឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម វ៉ី សំណាង អភិបាលគណៈអភិបាលខេត្ត តាកែវ បានអញ្ជើញចូលរួមដាំដើមឈើជានិមិត្តរូបនៅមាត់បឹងតាកែវទុកជាអនុស្សាវរីយ៍អបអរសាទរពិធីបុណ្យទន្លេ។
ឯកឧត្តម វ៉ី សំណាងអភិបាលនៃគណៈអភិបាលខេត្ត តាកែវ មានប្រសាសន៍លើកឡើងថា ពិធីដាំកូនឈើដែលយើងបានរៀបចំឡើងក្នុងពិធីបុណ្យទន្លេលើកទី៩ ដែលខេត្តតាកែវ ទទួលធ្វើជាម្ចាស់ផ្ទះលើកទី១នេះ គឺយើងដាំដើម្បីបន្យល់ទុកជាអនុស្សារីយ៍សម្រាប់កូនក្មួយជំនាន់ក្រោយបានដឹងនិងទុកជាប្រវត្តិសាស្រ្ត។
ឯកឧត្តម អភិបាលខេត្ត បានរំលេចទៀតថា ដើមឈើមិនត្រឹមផ្តល់ជាម្លប់សម្រាប់ជ្រក និងលម្អនោះទេ វាក៏បានផ្តល់ជាប្រយោជន៍ជួយដល់បរិស្ថាន និងឧកស៊ីស៊ែនសម្រាប់មនុស្សសត្វដកដង្ហើមផងដែរ។ដូច្នោះសូមជួយថែរក្សាទាំងអស់គ្នា ដើម្បីភាពគង់វង្សយូអង្វែង ផ្តល់ជាប្រយោជន៍រួមទាំងអស់គ្នា។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសរណ៍ មានប្រសាសន៍ថា ព្រឹត្តិការណ៍ដាំដើមឈើនេះ ជាព្រឹត្តិការណ៍រៀបចំដើម្បីអមពិធីបុណ្យទន្លេលើកទី៩ ដែលអនុវត្តតាមនិយាមកម្រិតជាតិនិងអន្តរជាតិ ទេសចរនិរន្តរភាព ទេសចរដោយភាពធន និងទេសចរប្រកបដោយបស្ថាប័ន។អ៊ីចឹងហើយការដាំដើមឈើនាពេលនេះ គឺយើងបានអនុវត្តតាមនិយាមទាំង៣នេះ បូកបញ្ចូលគ្នា មានទាំងភាពស្អាតបៃតង ភាពធន និងមាននិរន្តរភាព។ ឯកឧត្តម រដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា ការដាំដើមឈើនាពេលនេះ ក៏ជាការចូលរួមជានិមត្តរូបមួយនៃការចូលរួមចំណែកពីវិស័យទេសចរណ៍ចំពោះនិយាមអន្តរជាតិដែលបានកំណត់។
ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម រដ្ឋមន្រ្តី បានអំពាវនាវ ដល់បងប្អូនក្មួយ សូមចូលរួមថែរក្សាដើមឈើដែលយើងទាំង អស់ គ្នាបានដាំនេះ ឱ្យបានគង់វង្សយូអង្វែង ឱ្យដើមឈើនេះ រីកលូតលាស់ដូចទៅនិងពាក្យស្លោករបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដាក់ចេញ គឺទេសចររីកលូតលាស់ក្នុងសន្តិភាព។
សូមជម្រាប់ថាបុណ្យទន្លេលើកទី៩ដែលខេត្តតាកែវទទួលធ្វើ ជាម្ចាស់ផ្ទះនេះ រៀបចំឡើងក្រោមប្រធានបទ គុណតម្លៃទន្លេ៖ផ្សារភ្ជាប់ វប្បធម៌ និងទេសចរណ៍ធម្មជាតិ មានរយៈពេល៣ថ្ងៃ ដំណើរការចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែ មីនា ឆ្នាំ២០២៥។ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេនេះ ក្នុងរយៈពេល៣ថ្ងៃនេះមានទស្សនីភាពអមជាច្រើន មានដូចជាកីឡា១១ប្រភេទ និងសិល្បៈបុរាណ្យសម័យ៕
Post a Comment