ស៊ីរីទទួលបានការផ្គត់ផ្គង់រូបិយប័ណ្ណថ្មីពីរុស្ស៊ី ដែលជាសញ្ញានៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ
ប្រភព៖ Reuters
ដាម៉ាស៖ ប្រទេសស៊ីរី បានទទួលការផ្គត់ផ្គង់រូបិយប័ណ្ណស៊ីរីថ្មី ដែលបោះពុម្ពនៅរុស្ស៊ី ដែលនេះត្រូវបានគេមើលឃើញថា ជាសញ្ញានៃការពង្រឹងទំនាក់ទំនងរវាងរុស្ស៊ីនិងរដ្ឋាភិបាលស៊ីរីបច្ចុប្បន្ន ខណៈការនាំចូលរូបិយប័ណ្ណបន្ថែមទៀត ត្រូវបានគេរំពឹងទុកនាពេលអនាគត។
សាច់ប្រាក់ត្រូវបានដឹកតាមយន្តហោះមកកាន់រដ្ឋធានីដាម៉ាស
ហើយបញ្ជូនទៅធនាគារកណ្តាល។ គួររំលឹកថា
ស៊ីរីបានពឹងផ្អែកលើរុស្ស៊ីក្នុងការបោះពុម្ពរូបិយប័ណ្ណរបស់ខ្លួនតាំងពីអំឡុងសង្គ្រាមស៊ីវិល
ក្រោយកិច្ចសន្យាជាមួយក្រុមហ៊ុនអូទ្រីសត្រូវបានរំខានដោយសារទណ្ឌកម្មអឺរ៉ុប។
ទោះបីជារុស្ស៊ីធ្លាប់គាំទ្រអតីតមេដឹកនាំស៊ីរី
Bashar
al-Assad ក៏ដោយ
ក៏រុស្ស៊ីបានបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលថ្មី
ដោយមានគោលបំណងរក្សាមូលដ្ឋានយោធាសំខាន់ៗរបស់ខ្លួននៅក្នុងប្រទេសស៊ីរី។
ការដឹកជញ្ជូនរូបិយប័ណ្ណនេះមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចស៊ីរីដែលកំពុងដុនដាប។
វិបត្តិសាច់ប្រាក់បានធ្វើឲ្យប្រជាជនជួបការលំបាកក្នុងការដកប្រាក់សន្សំ
និងដាក់សម្ពាធលើអាជីវកម្មក្នុងស្រុក។
មន្ត្រីស៊ីរីបានបន្ទោសបញ្ហានេះមួយផ្នែកទៅលើការពន្យារពេលនៃការដឹកជញ្ជូនសាច់ប្រាក់ពីរុស្ស៊ី។
ទោះជាយ៉ាងណា
មិនទាន់មានតួលេខច្បាស់លាស់អំពីចំនួនទឹកប្រាក់ដែលបានដឹកជញ្ជូនមកដល់លើកនេះទេ។
បញ្ហាសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ
ដោយសារការដំឡើងប្រាក់បៀវត្សរ៍ក្នុងវិស័យសាធារណៈមិនបានសម្រេច
ហើយមានភាពមិនច្បាស់លាស់ជុំវិញទណ្ឌកម្មរបស់សហរដ្ឋអាមេរិក
និងគោលនយោបាយរបស់លោក ត្រាំ ចំពោះស៊ីរី។ អ្នកជំនាញសេដ្ឋកិច្ចជឿជាក់ថា
កង្វះសាច់ប្រាក់គឺជាកត្តាចម្បងដែលធ្វើឲ្យតម្លៃប្រាក់ផោនស៊ីរីកើនឡើងនៅលើទីផ្សារងងឹត។
ធនាគារកណ្តាលស៊ីរីមានទុនបម្រុងរូបិយប័ណ្ណបរទេសតិចតួចប៉ុណ្ណោះបើធៀបនឹងមុនសង្គ្រាម៕
Post a Comment