ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ស្ពានដែលឆ្លងកាត់ទន្លេសាបមុនគេបង្អស់នៅកម្ពុជា

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ៖ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ជាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់តភ្ជាប់រាជធានីភ្នំពេញឆ្លងកាត់លើទន្លេសាប ទៅបណ្ដាខេត្តនានា នៃភាគឦសាននៃប្រទេសកម្ពុជា។

ស្ពាននេះ មានប្រវែង ៩៧១ម៉ែត្រ ទទឹង ១៣ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងភូមិសាស្ត្រទឹកដីរាជធានីភ្នំពេញ ដែលត្រូវបានដាក់ឱ្យដំណើរការដំបូងនៅក្នុងឆ្នាំ ១៩៦៣ ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលចរាចរណ៍ និងលំហូរសេដ្ឋកិច្ចរបស់កម្ពុជារហូតមកដល់បច្ចុប្បន្ន៕






Powered by Blogger.