គីម ជុងអ៊ុន ចុះត្រួតពិនិត្យការធ្វើតេស្ដបាញ់ប្រព័ន្ធមីស៊ីលប្រឆាំងយន្ដហោះចម្បាំង
ប្រភព៖ Reuters
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់លើការធ្វើតេស្ដបាញ់នៃប្រព័ន្ធមីស៊ីលប្រឆាំងយន្ដហោះចម្បាំងកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា។
ការធ្វើតេស្ដបាញ់ប្រព័ន្ធមីស៊ីលប្រឆាំងយន្ដហោះចម្បាំងរបស់កូរ៉េខាងជើង
ធ្វើឡើងក្នុងពេលដំណាលគ្នាទៅនឹងកូរ៉េខាងត្បូង
និងសហរដ្ឋអាមេរិកបានបិទបញ្ចប់សមយុទ្ធយោធាប្រចាំឆ្នាំមានឈ្មោះថា Freedom
Shield កាលពីថ្ងៃព្រហស្បតិ៍។
ប្រទេសទាំង២តែងតែអះអាងជារឿយៗថាការធ្វើសមយុទ្ធយោធារួមគ្នារបស់ខ្លួន
មានលក្ខខណៈការពារខ្លួនសុទ្ធសាធ តែកូរ៉េខាងជើងចាត់ទុកថាវាជាការត្រៀមលក្ខខណ្ឌចូល ឈ្លានពានប្រទេសរបស់ខ្លួន។
ក្នុងសេចក្ដីរាយការណ៍របស់ខ្លួន នៅថ្ងៃសុក្រ
ទី២១ ខែមីនា បាននិយាយថាលោក គីម ជុងអ៊ុន
បានអរគុណដល់ក្រុមអ្នកសា្រវជា្រវកូរ៉េខាងជើងសម្រាប់ការអភិវឌ្ឍប្រព័ន្ធមីស៊ីល
ប្រឆាំងយន្ដហោះចម្បាំង
ហើយថាការធ្វើតេស្ដបាញ់ប្រព័ន្ធនេះបានបង្ហាញពីភាពគួរឱ្យទុកចិត្តបានកម្រិតខ្ពស់
រីឯសមត្ថភាពឆ្លើយតបនៃប្រព័ន្ធអាវុធនេះមានកម្លាំងដ៏ខ្លាំងក្លា។
តាម KCNA ការធ្វើតេស្ដនេះដែរត្រូវបាន
រៀបចំឡើងដោយរដ្ឋបាលមីស៊ីលរបស់កូរ៉េខាងជើង
ក្នុងគោលបំណងត្រួតពិនិត្យលើសមត្ថភាពនៃប្រព័ន្ធអាវុធនេះដែលការផលិតបានចាប់ផ្ដើមហើយ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមួយនេះមិនបានឱ្យដឹងថាតើ ការធ្វើតេស្ដនេះត្រូវបានធ្វើឡើងនៅទីណានោះទេ
តែបាននិយាយថាសមាជិកជាច្រើននាក់នៃគណៈកម្មការយោធាមជ្ឈិមនៃគណបក្សពលករកូរ៉េក៏បានអមដំណើរ
និងចូលរួមជាមួយលោក គីម នៅកន្លែងធ្វើតេស្ដ ផងដែរ៕
Post a Comment