រញ្ជួយដីកម្រិត ៧ រ៉ិចទ័រវាយប្រហារប្រទេសដីកោះតុងហ្គា បង្កការព្រមានពីរលកយក្សស៊ូណាមិ
ប្រភព៖ Reuters
តុងហ្គា៖ មជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ (GFZ) បាននិយាយថា មានគ្រោះរញ្ជួយដីកម្រិត ៧ រ៉ិចទ័របានវាយប្រហារកោះតុងហ្គា កាលពីព្រឹកថ្ងៃអាទិត្យ។
GFZ បានគូសបញ្ជាក់ថា ការរញ្ជួយដីមានជម្រៅ
១៦ គីឡូម៉ែត្រ (១០ ម៉ាយ)។ ទោះជាយ៉ាងណា
មិនទាន់មានសេចក្តីរាយការណ៍អំពីការខូចខាតភ្លាមៗនៅឡើយទេ។
ប្រព័ន្ធព្រមានរលកយក្សស៊ូណាមិនៅប៉ាស៊ីហ្វិកបានចេញសេចក្តីព្រមានថា
រលកយក្សស៊ូណាមិដែលមានគ្រោះថ្នាក់អាចកើតមានក្នុងរង្វង់ ៣០០ គីឡូម៉ែត្រពីចំណុចកណ្តាលនៃការរញ្ជួយដី
តាមបណ្តោយឆ្នេរសមុទ្រនៃប្រទេស តុងហ្គា ដែលជាព្រះរាជាណាចក្រប៉ូលីណេស៊ីមានកោះជាង ១៧០
ស្ថិតនៅប៉ាស៊ីហ្វិកខាងត្បូង៕

Post a Comment