ផ្ទុះ​បាតុកម្មតវ៉ាប្រឆាំងរដ្ឋាភិបាលអ៊ីស្រាអែល ក្រោយការបណ្ដេញប្រមុខចារកម្មក្នុងស្រុក

 ប្រភព៖ Reuters

តែលអាវីវ៖ ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ា ដើម្បីបង្ហាញការប្រឆាំងជំទាស់ទៅនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដោយបណ្ដេញប្រមុខចារកម្ម Shin Bet លោក Ronen Bar ចេញពីតំណែង និងការចាប់ផ្ដើមសង្រ្គាមឡើងវិញនៅហ្កាហ្សា។

នៅឯទីលាន Habima Square ក្នុងទីក្រុង Tel Aviv ក្រុមបាតុករបាននាំគ្នាប្រវីទង់ជាតិអ៊ីស្រាអែល និងអំពាវនាវឱ្យមានកិច្ចព្រមព្រៀងមួយដែលអាចនាំទៅរកការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលកំពុង ជាប់ឃុំក្នុងតំបន់ហ្កាហ្សា។

លោក Netanyahu បាននិយាយថាលោកបានបាត់បង់ជំនឿចិត្តលើលោក Ronen Bar ដែលបានដឹកនាំទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ក្នុងស្រុក ឬ Shin Bet ចាប់តាំងពីឆ្នាំ២០២១មក ហើយការបណ្ដេញចេញនេះ នឹងចូលជាធរមាននៅថ្ងៃទី១០ ខែមេសាខាងមុខ។ ប៉ុន្តែ ប្រជាជនអ៊ីស្រាអែលមួយចំនួនមិនពេញចិត្តនោះទេ ជាហេតុជំរុញឱ្យពួកគេធ្វើបាតុកម្មតវ៉ា រីឯតុលាការកំពូលអ៊ីស្រាអែល បានចេញបញ្ជា កាលពីថ្ងៃសុក្រ ឱ្យផ្អាកបណ្ដេញលោក Ronen Bar ចេញពីតំណែងជាបណ្ដោះអាសន្នសិន។

លោក Netanyahu ចំពោះការចោទប្រកាន់ដែលថាការសម្រេចចិត្តរបស់លោកបណ្ដេញលោក Ronen Bar ពីតំណែងជាចេតនានយោបាយ។ តែក្រុមអ្នករិះគន់ បានចោទប្រកាន់ថានាយករដ្ឋមន្ត្រីរូបនេះថាកំពុង បំផ្លាញស្ថាប័នមួយចំនួនដែលជាមូលដ្ឋាននៃប្រជាធិបតេយ្យរបស់អ៊ីស្រាអែល តាមរយៈការបណ្ដេញប្រមុខចារកម្ម Shin Bet

 


Powered by Blogger.