រុស្ស៉ី ហៅ USAID ថា ជាម៉ាស៊ីនសម្រាប់ការជ្រៀតជ្រែកកិច្ចការពិភពលោក ហើយស្វាគមន៍ការបិទទីភ្នាក់ងារនេះ
ប្រភព៖ AFP
វ៉ាស៊ីនតោន៖ រុស្ស៉ីបានបង្ហាញការស្វាគមន៍ ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលអាមេរិកថ្មី ក្នុងការប៉ុនប៉ងបិទទីភ្នាក់ងារផ្តល់ជំនួយបរទេស USAID ដោយបានហៅទីភ្នាក់ងារនេះថាជា ម៉ាស៉ីនសម្រាប់ជ្រៀតជែកលូកលាន់ ក្នុងកិច្ចការពិភពលោក។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី
លោកស្រី Maria
Zakharova បានចោទថា USAID មិនមែនជាទីភ្នាក់ងារផ្តល់ជំនួយ និងគាំទ្រការអភិវឌ្ឍឡើយ ដោយវាគឺជាម៉ាស៊ីនសម្រាប់ឱ្យអាមេរិក
ធ្វើការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ...
ជាឧបករណ៍សម្រាប់ការផ្លាស់ប្តូររបបដឹកនាំ សណ្តាប់ធ្នាប់នយោបាយ និងរចនាសម្ព័ន្ធរដ្ឋ។
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ
ទីប្រឹក្សាជំនិតរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺកំពូលមហាសេដ្ឋី Elon Musk បានប្រកាសថា ទីភ្នាក់ងារ USAID នឹងត្រូវបិទទ្វារ
ក្នុងនាមជាស្ថាប័នឯករាជ្យ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែង របស់រដ្ឋបាលលោក ត្រាំ
ក្នុងការបង្រួមរដ្ឋាភិបាលសហព័ន្ធ របស់អាមេរិក។ កាលពីថ្ងៃអង្គារ USAID បាននិយាយថា បុគ្គលិករបស់ខ្លួនទាំងនៅអាមេរិកផ្ទាល់ និងនៅជុំវិញពិភពលោក
ត្រូវបានដាក់ឱ្យឈប់សម្រាកពីការងារ ខណៈក្រសួងការបរទេសអាមេរិក
ក្លាយជាអ្នកចាត់ចែងការងាររបស់ USAID ជំនួសវិញ៕

Post a Comment