ប្រមុខ UN ព្រមានពីសោកនាដកម្មដ៏ធំធេងនៅហ្គាហ្សា ប្រសិនបើត្រឡប់ទៅរកអរិភាពវិញ
ប្រភព៖ Reuters
ញូវយ៉ក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញឱ្យក្រុមហាម៉ាស់និងអ៊ីស្រាអែល បន្តអនុវត្តបទឈប់បាញ់នៅហ្គាហ្សា និងបន្តការដោះលែងចំណាប់ខ្មាំង ដោយព្រមានថា ការវិលត្រឡប់ទៅរកអរិភាពវិញនឹងនាំមកនូវសោកនាដកម្មដ៏ធំធេង។
លោក Guterres បានបញ្ជាក់ថា
ភាគីទាំងពីរត្រូវតែគោរពយ៉ាងពេញលេញ
នូវការប្តេជ្ញាចិត្តរបស់ពួកគេនៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់
ហើយបន្តការចរចានៅទីក្រុង Doha សម្រាប់ដំណាក់កាលទីពីរ។
ការអំពាវនាវនេះធ្វើឡើង
បន្ទាប់ពីក្រុមហាម៉ាស់បានប្រកាសផ្អាកការដោះលែងចំណាប់ខ្មាំង បន្ថែម
ដោយចោទប្រកាន់អ៊ីស្រាអែលថា បានរំលោភលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។
ទោះជាយ៉ាងណាក្រុមហាម៉ាស់ត្រូវបានរំពឹងថា នឹងដោះលែងចំណាប់ខ្មាំងមួយក្រុមទៀតនៅថ្ងៃសៅរ៍នេះ
ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
បានដាក់សម្ពាធលើក្រុមហាម៉ាស់ ដោយគំរាមឱ្យលុបចោលបទឈប់បាញ់ ប្រសិនបើ
មិនមានការដោះលែងចំណាប់ខ្មាំងទាំងអស់នៅពាក់កណ្តាលថ្ងៃសៅរ៍។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ បានឆ្លើយតបដោយលើកឡើងថា
បទឈប់បាញ់គឺជាផ្លូវតែមួយគត់ សម្រាប់ការដោះលែងចំណាប់ខ្មាំង៕

Post a Comment