ត្រាំ ថាសហរដ្ឋអាមេរិក ចង់គ្រប់គ្រងលើតំបន់ហ្កាហ្សា
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី៤ ខែកុម្ភៈបាននិយាយថាសហរដ្ឋអាមេរិកនឹងគ្រប់គ្រងលើតំបន់ហ្កាហ្សា នៅបន្ទាប់ពីប្រជាជនប៉ាឡេស្ទីន ត្រូវបានជម្លៀស ឬផ្ទេរចេញទៅកាន់បណ្ដាប្រទេសក្បែរខាង។
ការប្រកាសរបស់លោក ត្រាំនេះដែរ
កើតមានឡើងបន្ទាប់ពីលោកបានស្នើឱ្យមានការផ្ទេរប្រជាជនប៉ាឡេស្ទីន
ចេញពីតំបន់ហ្កាហ្សាជាអចិន្ត្រៃយ៍ ទៅកាន់បណ្ដាប្រទេសក្បែរខាង។
លោក ដូណាល់ ត្រាំ
បានបង្ហើបពីផែនការដ៏ភ្ញាក់ផ្អើលនេះទាំងដែលមិនបានបញ្ជាក់លម្អិត
នៅឯសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin
Netanyahu ដែលបានបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក។ លោក ត្រាំ
បានគូសបញ្ជាក់ដូច្នេះថា សហរដ្ឋអាមេរិកនឹងគ្រប់គ្រងលើតំបន់ហ្កាហ្សា...យើងនឹងគ្រប់គ្រង
ហើយ ទទួលខុសត្រូវលើការបោសសម្អាតកម្ទេចគ្រាប់បែកមិនទាន់ផ្ទុះទាំងអស់ និងអាវុធដទៃទៀត។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ លោក ត្រាំ ក៏ធ្លាប់បានលើកឡើងផងដែរពីគំនិតបោសសម្អាតតំបន់ហ្កាហ្សា តាមរយៈការជម្លៀសប្រជាជនប៉ាឡេស្ទីនទាំងអស់ចេញពីតំបន់នេះ ទៅកាន់ប្រទេសក្បែរខាងដូចជាហ្ស៊កដានី និងអេហ្ស៊ីបជាដើម។ ប៉ុន្តែ ប្រទេសអារ៉ាប់ក្នុងនោះរួមមានទាំងអេហ្ស៉ីប និងហ្ស៊កដានីបានប្រឆាំងជំទាស់ចំពោះផែនការរបស់លោក ត្រាំ៕
Post a Comment