ត្រាំ៖ អ៊ីស្រាអែលនឹងប្រគល់ហ្គាហ្សា ឱ្យអាមេរិកពេលចប់សង្គ្រាម
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះបានថ្លែងថា អ៊ីស្រាអែលនឹងប្រគល់តំបន់ហ្គាហ្សាទៅឱ្យសហរដ្ឋអាមេរិក បន្ទាប់ពីការប្រយុទ្ធគ្នាបានបញ្ចប់ ហើយថាមិនចាំបាច់មានវត្តមានទាហានអាមេរិកនៅទីនោះ នោះទេ។
តាមរយៈសំណេរលើបណ្តាញសង្គម Truth
Social លោក ដូណាល់ ត្រាំ
បានសរសេរជុំវិញការអត្ថាធិប្បាយដ៏ចម្រូងចម្រាសរបស់លោក
អំពីអនាគតរបស់ហ្គាហ្សានៅសប្តាហ៍នេះ ដោយបានលើកឡើងថា «ហ្គាហ្សាស្ទ្រីបនឹងត្រូវប្រគល់ទៅឱ្យសហរដ្ឋអាមេរិកដោយអ៊ីស្រាអែល
នៅពេលបញ្ចប់ការប្រយុទ្ធគ្នា» ដោយលោកបានបញ្ជាក់ចំៗថា «មិនចាំបាច់មានទាហានអាមេរិកទេ!»៕

Post a Comment