ហាម៉ាស់ ថា បទឈប់បាញ់គឺជាផ្លូវតែមួយគត់សម្រាប់ដោះលែងចំណាប់ខ្មាំង

 ប្រភព៖ Reuters

ហ្គាហ្សា ក្រុមហាម៉ាស់និយាយថា បទឈប់បាញ់គឺជាផ្លូវតែមួយគត់សម្រាប់នាំយកចំណាប់ខ្មាំងអ៊ីស្រាអែល ត្រឡប់មកផ្ទះវិញ ដោយច្រានចោលភាសាគំរាមកំហែង របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

លោក ត្រាំ កាលពីថ្ងៃចន្ទ ទី១០ ខែកុម្ភៈ បាននិយាយថា ក្រុមហាម៉ាសត្រូវតែដោះលែងចំណាប់ខ្មាំងឱ្យបានមុនថ្ងៃត្រង់ នៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ បើពុំដូច្នោះទេលោកនឹងប្រាប់ឱ្យអ៉ីស្រាអែល លុបចោលបទឈប់បាញ់ហ្កាហ្សា។ ប្រតិកម្មនេះ កើតមានឡើង បន្ទាប់ពីក្រុមហាម៉ាស គំរាមពន្យារពេលដោះលែងចំណាប់ខ្មាំង ដែលគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍ ចុងសប្ដាហ៍ ចំពោះមុខការចោទប្រកាន់គ្នាទៅវិញទៅមក ពីការរំលោភបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ ជាមួយអ៉ីស្រាអែល។

លោក Sami Abu Zuhri មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់បានប្រាប់ Reuters ថា «ត្រូវតែចងចាំថា មានកិច្ចព្រមព្រៀងដែលត្រូវតែគោរពដោយភាគីទាំងពីរ ហើយនេះគឺជាមធ្យោបាយតែមួយគត់ ក្នុងការនាំយកអ្នកទោស (អ៊ីស្រាអែល) មកផ្ទះវិញ»

គួរបញ្ជាក់ ក្រុមហាម៉ាស់ បានចាប់ផ្តើមដោះលែងចំណាប់ខ្មាំងខ្លះ ក្រោមបទឈប់បាញ់ដែលបានចូលជធរមានកាលពីថ្ងៃទី ១៩ មករា តែបានពន្យារពេលការដោះលែងបន្ថែម ដោយចោទអ៊ីស្រាអែលថារំលោភលក្ខខណ្ឌបទឈប់បាញ់៕



 

Powered by Blogger.