កូនផ្សោតកើតថ្មី ១ក្បាលនៅអន្លង់ជ្រោយបន្ទាយ ខេត្តក្រចេះ
ខេត្តក្រចេះ៖ កូនផ្សោតទើបកើតថ្មីមួយក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាល ជលផលនិងអង្គការ WWF វេលាម៉ោង៣:២០នាទីរសៀល នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអន្លង់ជ្រោយបន្ទាយ ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបាន ចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។






Post a Comment