រដ្ឋមន្រ្តី ជា វ៉ាន់ដេត ស្នើសុំកិច្ចសហការកាន់តែខ្លាំងខ្លាថែមទៀតពីបណ្តាក្រសួងស្ថាប័ន និងផ្នែកពាក់ព័ន្ធសហការចូលរួមក្នុងការពន្លឿនល្បឿននៃការជំរុញបរិវត្តកម្មរដ្ឋាភិបាលឌីជីថល
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ បើទោះបីជាត្រូវជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួនក្តី ក៏ក្រសួងពិត ជាបានខិតខំបំពេញតួនាទីរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ ដើម្បីសម្រេចឱ្យបានសមិទ្ធផលលេចចេញជារូបរាងជាក់ស្តែង ជាបន្តបន្ទាប់។
ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រី
ជា វ៉ាន់ដេត ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ បន្តចូលរួមជាធ្លុងមួយខិតខំ
អនុវត្តការងារទៅតាមផែនការនិងទិសដៅដែលបានដាក់ចេញ។ ក្នុងន័យនេះ កិច្ចការកែទម្រង់ និងការលើកកម្ពស់
ផលិតភាពការងារ ការអភិវឌ្ឍនិងគ្រប់គ្រងវិស័យរបស់ក្រសួង ការអភិវឌ្ឍនិងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល
ការបង្កើនសមត្ថភាព និងការជំរុញការចាប់យកបច្ចេកវិទ្យា គឺជាមុខព្រួញគន្លឹះដែលយើងទាំងអស់គ្នាត្រូវបន្ត
ពួតដៃគ្នា និងធ្វើការឱ្យស្រុះដៃគ្នា ដើម្បីសម្រេចបានផ្លែផ្កាជាបន្តទៀតនៅក្នុងដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល
នៅកម្ពុជា ដែលត្រូវបានចាត់ទុកជាកាតាលីករនៃការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា។
គួរំលឹកថា ការលើកទ្បើងបែបនោះ
របស់ឯកឧត្តមរដ្ឋមន្ត្រីធ្វើទ្បើងក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល ៥ ឆ្នាំ
២០២០-២០២៥ និងលើកទិសដៅការងារបន្តរបស់ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី៥
ខែកុម្ភៈ ឆ្នាំ២០២៥។
Post a Comment