ព្រឹទ្ធសភាអាមេរិក ទទួលស្គាល់លោក Marco Rubio ជារដ្ឋមន្ត្រីការបរទេស

 ប្រភព៖ Reuters

វ៉ាស៊ីនតោន៖ ព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃចន្ទ ទី២០ ខែមករា បានទទួលស្គាល់ជាឯកច្ឆន្ទសមាជិកព្រឹទ្ធសភា លោក Marco Rubio ជារដ្ឋមន្ត្រីការបរទេសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។

ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតគាំទ្រការតែងតាំងលោក Marco Rubio ជាប្រមុខការទូតអាមេរិក ក្នុងសំឡេងគាំទ្រ៩៩ ទល់នឹង០សំឡេង បន្ទាប់ពីសមាជិកនៃគណៈកម្មាធិការទំនាក់ទំនង ការបរទេស និងគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃព្រឹទ្ធសភាអាមេរិក ប្រកាសទទួលស្គាល់រូបលោក Rubio ដែលបានក្លាយជាមន្ត្រីជាន់ខ្ពស់ដំបូងបំផុតក្នុងជួរគណៈរដ្ឋមន្ត្រីរបស់លោក ត្រំា ដែលត្រូវបានព្រឹទ្ធសភាអនុម័តទទួលស្គាល់។

លោក Marco Rubio មានអាយុ ៥៣ឆ្នាំ គឺជាមនុស្សម្នាក់មានជំហរតឹងរ៉ឹងចំពោះចិន និងគាំទ្រអ៊ីស្រាអែលផ្កាប់មុខ។ អំឡុងការបោះឆ្នោតទទួលស្គាល់ លោក Rubio បានព្រមាន ថាសហរដ្ឋអាមេរិកត្រូវតែផ្លាស់ប្ដូរដំណើរសព្វថ្ងៃ ដើម្បីបញ្ចៀសកុំឱ្យពឹងផ្អែកលើចិន ហើយក៏បានសន្យាដែរថានឹងពង្រឹងគោលនយោបាយការបរទេសអាមេរិកដោយផ្ដោតលើផលប្រយោជន៍ របស់សហរដ្ឋអាមេរិកជាធំ៕



 

Powered by Blogger.