រដ្ឋបាលស្រុកឆ្លូងប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លេីកទី៤៦ ទិវាជ័យជម្នះ ៧មករា

អត្ថបទ៖ ស៊ាន ច័ន្ទដា

ខេត្តក្រចេះ ៖ នារសៀលថ្ងៃអង្គារ ៩កេីត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលស្រុកឆ្លូងប្រារព្វពិធីអបអរសាទរ យ៉ាងក្លៀវក្លាអំពីខួបអនុស្សាវារីយ៍លេីកទី៤៦ នៃទិវាជ័យជម្នៈ (៧មករា ១៩៧៩- ៧មករា ២០២៥ ) ក្រោមអធិបតីភាព ឯកឧត្តម ឆាន់ សុផាន រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកឆ្លូង ខេត្តក្រចេះ។  

អង្គពិធីនេះ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីមន្រ្តីរាជការ រួមនិងកងកម្លាំងទាំងបីប្រភេទ ព្រមទាំងប្រជាពលរដ្ឋជាង១.៥០០នាក់ ។  

ក្នុងឱកាសនោះ លោក ស្រី គង់ លឹមហូរ អភិបាល នៃគណៈអភិបាលស្រុកឆ្លូងបានអាននូវសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ជុំ កុសល អញ្ជេីញមានប្រសាសន៍ និងរំលិចពីខ្លឹមសារ នៃសន្តរកថា របស់សម្តេច តេជោ ថាយេីងមានអ្វីគ្រប់យ៉ាងមកដល់សព្វថ្ងៃនេះ គឺដោយសារ ថ្ងៃរំដោះ ៧មករា ១៩៧៩ ដែលជាថ្ងៃកំណេីតជីវិតទី២ របស់យេីងគ្រប់ៗ គ្នាបានរស់រានមានមកដល់បច្ចុប្បន្ននេះ ។  

 ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា សូមបងប្អូនយេីងទាំងអស់គ្នា ត្រូវចងចាំ ថ្ងៃ៧ មករា ជាថ្ងៃបានផ្តួលរំលំពីរបប ខ្មៅងងឹត ប្រល័យពូជសាសន៍ឯង ហេីយជាថ្ងៃបេីកសករាជថ្មី របស់ជាតិ និងប្រជាពលរដ្ឋ រួចផុតពីកាប់សម្លាប់ មនុស្សយ៉ាងឃោឃៅ សាហាវព្រៃផ្សៃ  ។  ឯកឧត្តម បន្ថែមថា  សូមបងប្អូនយេីងទាំងអស់ ចូលរួមថែរក្សា ការងារនូវសុខ សន្តិភាព ឱ្យវានគង់វង់ជារៀងរហូត ក្រោមដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ននេះ មានសុខសន្តិភាព មានការអភិវឌ្ឍន៍ ។  

ក្រោយបានស្តាប់នូវការរំលិច ខ្លឹមសារ របស់សម្តេចតេជោ ដោយឯកឧត្តម ជុំ កុសល រួចមក លោក តន ចាន់ទី តំណាង អង្គមិទិញ ក្នុងកម្មវិធីនាឱកាសនោះ បានរំលឹក និងដឹងគុណដ៏ជ្រាលជ្រៅ រកអ្វីមកព្រៀបផ្ទឹមពុំបាន ពីថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា និងជាថ្ងៃសច្ចធម៌ប្រវត្តិសាស្រ្ត ពិសេសនៅក្នុងអាណត្តិដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តវេន ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕















Powered by Blogger.