សុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៨-៧ មករា ២០២៥)។

មីទ្ទិញនេះ មានការអញ្ជើញចូលរួមពីសម្តេច ហេង សំរិន ប្រធានកិត្តិ​យស​គណបក្សប្រជាជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុ​ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំង​ថ្នាក់​ដឹក​នាំ សមាជិក សមាជិកា​គណ​បក្សសរុបជាង ២ម៉ឺននាក់ នៅបរិវេណកោះពេជ្រ៕










Powered by Blogger.