ស៊ីរី ស្វែងរកភាពជាដៃគូយុទ្ធសាស្ត្រជាមួយអ៊ុយក្រែន

 ប្រភព៖ Reuters

ដាម៉ាស៖ រដ្ឋាភិបាលថ្មីរបស់ស៊ីរី ដែលដឹកនាំដោយក្រុមអ៊ីស្លាមនិយម បានប្រកាសពីបំណងក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយអ៊ុយក្រែន។

ការប្រកាសនេះធ្វើឡើងស្របពេលដែលទីក្រុងគៀវ បង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងទំនាក់ទំនងជាមួយរដ្ឋាភិបាលថ្មីនៅទីក្រុងដាម៉ាស និងចំពេលមានសញ្ញាបង្ហាញថា ឥទ្ធិពលរបស់រុស្ស៊ី ដែលជាអតីតខ្នងបង្អែកដ៏រឹងមាំរបស់របបលោក Assad កំពុងធ្លាក់ចុះ។

រដ្ឋមន្ត្រីការបរទេសស៊ីរីដែលទើបតែងតាំងថ្មី លោក Asaad Hassan al-Shibani i បានបញ្ជាក់ពីបំណងនេះ ក្នុងជំនួបជាមួយសមភាគីអ៊ុយក្រែន លោក Andrii Sybiha នៅទីក្រុងដាម៉ាស។

នាឱកាសនោះ លោកបានថ្លែងទៅកាន់សមភាគីអ៊ុយក្រែន លោក Andrii Sybiha ថា «នឹងមានភាពជាដៃគូយុទ្ធសាស្ត្ររវាងយើង និងអ៊ុយក្រែនលើកម្រិតនយោបាយ សេដ្ឋកិច្ច និងសង្គម និងភាពជាដៃគូវិទ្យាសាស្ត្រ»។ ទន្ទឹមគ្នានេះ លោកក៏បានប្រៀបធៀបបទពិសោធន៍ដ៏ឈឺចាប់នៃសង្រ្គាមស៊ីវិលជាង១៤ឆ្នាំ ទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយគូសបញ្ជាក់ពីភាពស្រដៀងគ្នារវាងប្រជាជាតិទាំងពីរ៕



Powered by Blogger.