ជនជាតិវៀតណាមចំនួន ២៥នាក់ ត្រូវបានបណ្តេញចេញកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត

អត្ថបទ៖ ភក្តី

ខេត្តស្វាយរៀង៖ ជនជាតិវៀតណាមចំនួន២៥នាក់ត្រូវបានបណ្តេញចេញពីព្រះរាជាណចក្រកម្ពុជាតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត នៅថ្ងៃ ទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ។

យោងតាមឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៥នាក់ (ស្រី ២នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។

ប្រភពបានឲ្យដឹងថា៖ពាក់ព័ន្ធករណីបណ្តេញជនជាតិវៀតណាមទាំង២៤នាក់ខាងលើគឺសមត្ថកិច្ចជំនាញបានឃាត់នាពេលកន្លងមកខណះដែលជនជាតិវៀតទាំងនោះ លួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។ 

ដោយក្នុងនោះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៃអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីបញ្ជួនទៅប្រទេសកំណើតវិញ៕







Powered by Blogger.