ចិន អំពាវនាវឱ្យមានដំណោះស្រាយនយោបាយ ដើម្បីស្តារស្ថិរភាពប្រទេសស៊ីរី

 ប្រភព៖ Reuters

ប៉េកាំង៖ ក្រសួងការបទេសចិន បានអំពាវនាវឱ្យមានដំណោះស្រាយនយោបាយ នៅក្នុងប្រទេសស៊ីរី ដើម្បីស្តារស្ថិរភាព និងសណ្តាប់ធ្នាប់ឡើងវិញ បន្ទាប់ពីក្រុមឧទ្ទាមផ្តួលរំលំរដ្ឋាភិបាលប្រធានាធិបតី Bashar al-Assad

កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ក្រុមឧទ្ទាមនៅស៊ីរី បានប្រកាសតាមទូរទស្សន៍រដ្ឋ ថាពួកគេបានបញ្ចប់របបគ្រប់គ្រង ៥០ឆ្នាំនៃគ្រួសារ Assad នៅក្នុងការវាយលុកដ៏លឿនគួរឱ្យភ្ញាក់ផ្អើល ដោយបង្កឱ្យមានការភ័យខ្លាចពីអស្ថិរភាពថ្មីទៀត នៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលកំពុងជួបប្រទះនឹងសង្រ្គាមរួចទៅហើយ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ចិនកំពុងតាមដានយ៉ាងដិតដល់ ចំពោះការវិវត្តនៅក្នុងប្រទេសស៊ីរី ហើយសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់នឹងធ្វើសកម្មភាព ដើម្បីផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនស៊ីរី។ លោកស្រីគូសបញ្ជាក់ថា «អនាគត និងជោគវាសនាស៊ីរី គួរតែត្រូវបានសម្រេចដោយប្រជាជនស៊ីរីផ្ទាល់ ហើយយើងសង្ឃឹមថា ភាគីពាក់ព័ន្ធនឹងស្វែងរកដំណោះស្រាយនយោបាយ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»





 

Powered by Blogger.