សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំងរៀបចំការប្រកួតបាល់ទាត់មិត្តភាព សប្បុរសធម៌
ខេត្តកំពង់ឆ្នាំង៖ លោក គូ ដារា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចូលរួម និងធ្វើការរៀបចំការប្រកួតបាល់ទាត់មិត្តភាព ដើម្បីសប្បុរសធម៌ និងដណ្តើមពានរង្វាន់រវាងក្រុមខ្លាកំណាច និងក្រុមមកររាជ។ ការប្រកួតនេះ ធ្វើឡើងនៅបរិវេណតារាងបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង នាថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។
ការប្រកួតបាល់ទាត់មិត្តភាព ដើម្បីសប្បុរសធម៌
និងដណ្តើមពានរង្វាន់នេះបានទទួលការបរិច្ចាគថវិកាពីសប្បុរសជនចំនួន៣,៤៤៧,០០០រៀល និង២២៨ ដុល្លារសហរដ្ឋអាមេរិក។ ថវិកាដែលទទួលបាននេះ
ក្រុមការងារនឹងយកទៅបំរើដល់ការងារសង្គម
និងការងារមនុស្សធម៍ផ្សេងៗក្នុងខេត្តកំពង់ឆ្នាំង៕





Post a Comment