កម្មវិធីមហោស្រពភាពយន្តជប៉ុនបានវិលត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ និងធ្វើការចាក់បញ្ចាំងនាចុងខែវិច្ឆកា
ភ្នំពេញ៖ នាពេលថ្មីៗនេះ កម្មវិធីមហោស្រពភាពយន្តជប៉ុន ២០២៤ បានចាប់ផ្តើមផ្សព្វផ្សាយនាំយកភាពយន្តប្រកបដោយគុណភាព និងគុណ តម្លៃអប់រំជាច្រើនដើម្បីចាក់បញ្ចាំងសម្រាប់ប្រិយមិត្តប្រទេសកម្ពុជាដែលរស់នៅតាមតំបន់ខេត្តសៀមរាប កំពត និងបាត់ដំបង។ បន្ទាប់ពីបានចាក់បញ្ចាំងនៅទីរួមខេត្តមួយចំនួនរួចមក កម្មវិធីមហោស្រពភាពយន្តជប៉ុនបានវិលត្រលប់មកកាន់ ទីក្រុងភ្នំពេញវិញ និងធ្វើការចាក់បញ្ចាំងខ្សែភាពយន្តនាចុងខែវិច្ឆកា។
កម្មវិធីមហោស្រពភាពយន្តជប៉ុន បានបន្តផ្តល់ជូនទស្សនិកជននូវខ្សែភាពយន្តជប៉ុនដ៏គួរឲ្យទាក់ទាញដែលនេះសបញ្ជាក់ពី ភាពចម្រុះនៃប្រភេទភាពយន្តជប៉ុន និងភាពច្នៃប្រឌិតរបស់សមាគមភាពយន្តក្នុងប្រទេសមួយនេះ។ មហោស្រពភាពយន្តឆ្នាំនេះ បានរួមបញ្ចូលនូវប្រភេទខ្សែភាពយន្តជាច្រើនដូចជា ខ្សែភាពយន្តបុរាណ ស្នាដៃសហសម័យ និងគំនូរជីវចលប្រកបដោយភាព ច្នៃប្រឌិតដែលអាចទាក់ទាញទស្សនិកជនគ្រប់វ័យ។
មហោស្រពភាពយន្តជប៉ុនឆ្នាំ ២០២៤ នឹងធ្វើការចាក់បញ្ចាំងភាពយន្តដូចខាងក្រោម៖
Demon Pond.Godzilla (1954).Carmen Comes Home.AKIRA.Evil Does Not Exist.MATCHED
Godzilla Minus One.Mom, Is that You?
Our Secret Diary.Let’s go Karaoke!
Sand Land.All the Long Nights.The Imaginary OUT
ដូចនេះ មហោស្រពភាពយន្តជប៉ុនឆ្នាំ ២០២៤ ជាស្ពានក្នុងការបង្ហាញនូវវប្បធម៌របស់ ភាពយន្ត ជប៉ុនទៅកាន់ ពិភពលោក ក៏ដូចជាចែករំលេកនូវទេពកោសល្យរបស់អ្នកដឹកនាំខ្សែភាពយន្តដ៏សម្បូរបែបជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះ កម្មវិធីបានឆក់យក បេះដូងរបស់ទស្សនិកជនតាមប្រទេសនានា និងនាំពួកគេស្វែងយល់ពីរូបមន្តដ៏អស្ចារ្យនៃខ្សែភាពយន្តជប៉ុន។ ទោះបីជាអ្នកជា ប្រិយមិត្តគាំទ្រ ឬជាទស្សនិកជនដែលចូលចិត្តមើលរឿងជាធម្មតា មហោស្រពភាពយន្តជប៉ុននឹងផ្តល់ពួកគេនូវបទពិសោធន៍ នៃ ការទស្សនភាពយន្តដែលប្លែក ពោរពេញទៅដោយការបំផុសគំនិត និងគួរឲ្យទាក់ទាញ។
សូមកុំភ្លេចចូលរួមកម្មវិធីមហោស្រព ភាពយន្ត ជប៉ុន ឆ្នាំ២០២៤ ដើម្បីទទួលបាននូវបទពិសោធន៍ និងទស្សនា ខ្សែភាពយន្តប្លែកៗ ដ៏គួរឱ្យចាប់អារម្មណ៍ រួមមានខ្សែភាពយន្ត Godzilla Minus One ជាខ្សែភាពយន្តបើកកម្មវិធី ដែលបានឈ្នះពានរង្វាន់ Academy Award for Best Visual Effects។ កម្មវិធីមហោស្រព ភាពយន្ត ជប៉ុន ឆ្នាំ២០២៤ នឹងប្រព្រឹត្តឡើងជារៀងរាល់ចុងសប្តាហ៍ចាប់ពីថ្ងៃទី២៩ ខែ វិច្ឆិកា ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤៕






Post a Comment