ត្រាំ អញ្ជើញលោក ស៊ី ជីនពីង ចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក

 ប្រភព៖ Reuters

វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ បានអញ្ជើញប្រធានាធិបតីចិន លោក ស៊ី ជីនពីង ចូលរួមក្នុងពិធីស្បថចូលកាន់តំណែង របស់លោកនៅខែក្រោយនេះ។

វាជារឿងមិនធ្លាប់មានឡើយដែលមេដឹកនាំចិនម្នាក់ ដែលជាសត្រូវភូមិសាស្ត្រនយោបាយទី១​របស់សហរដ្ឋអាមេរិក ចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក។ លោក ត្រាំ ផ្ទាល់ក៏បានតែងតាំងមន្ត្រីកំពូលៗរបស់លោក ជាមនុស្សដែលមានទំនោរប្រឆាំងចិនផងដែរ ក្នុងនោះរួមមានទាំងលោក Marco Rubio ជារដ្ឋមន្ត្រីការបរទេស។

ទូរទស្សន៍ CBS ដោយផ្អែកលើប្រភពជាច្រើនដែលខ្លួនទទួលបាន បានរាយការណ៍កាលពីថ្ងៃពុធ ទី១១ ខែធ្នូថាការអញ្ជើញលោក ស៊ី ជីនពីង ចូលរួមពិធីស្បថចូលកាន់តំណែង ជាប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ ក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ត្រូវបានធ្វើឡើងកាលពីដើមខែវិច្ឆិកា ពោលភ្លាមៗបន្ទាប់ពីការបោះឆ្នោត ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី៥ ខែវិច្ឆិកា។ ប៉ុន្តែវាមិនច្បាស់ថាតើលោក ស៊ី ជីនពីងបានទទួលយកការអញ្ជើញនេះហើយ ឬក៏យ៉ាងណានោះទេ។ ចំណែក ខាងស្ថានទូតចិន ប្រចាំទីក្រុងវ៉ាស៊ីនតោន ក៏មិនបានធ្វើអត្ថាធិប្បាយអ្វីដែរនៅពេលត្រូវបានសាកសួរពីសេចក្ដីរាយការណ៍របស់ CBS



 

Powered by Blogger.