កម្ពុជា សង្ឃឹមថា ប្រទេសជាមិត្តទាំងឡាយ និងអនុវត្តដូចគ្នានៅក្នុងការគោរព និងរក្សាកិត្តិយសគ្នា ដើម្បីជាកម្លាំងរួមប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមថា ប្រទេសជាមិត្តទាំងឡាយ និងអនុវត្តដូចគ្នាដើម្បីជាឆន្ទៈនៅក្នុងការគោរព និងការរក្សាកិត្តិយសគ្នាទៅវិញទៅមក និងដើម្បីជាកម្លាំងរួមដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវរួម គឺឧក្រិដ្ឋកម្មឆ្លងដែន ដោយត្រូវបន្តកិច្ចសហការ និងមិនធ្វើការសន្និដ្ឋានចោទប្រកាន់ ដោយខ្វះការសិក្សាស្វែងយល់ អំពីសភាពការពិត ដែលនាំឱ្យប៉ះពាល់ដល់ចំណងមិត្តភាព។
ក្នុងឱកាសអញ្ជើញជាអធិបតី
ប្រារព្ធទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៤ លើកទី១៨ ក្រោមប្រធានបទ
“កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់
និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល” នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤
នៅសាលមហោស្របកោះពេជ្រ សម្តេចធិបតី មានប្រសាសន៍ថា “រាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមថា
ប្រទេសជាមិត្តទាំងឡាយ និងអនុវត្តដូចគ្នាដើម្បីជាឆន្ទៈនៅក្នុងការគោរព
និងការរក្សាកិត្តិយសគ្នាទៅវិញទៅមក
និងដើម្បីជាកម្លាំងរួមដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវរួម គឺឧក្រិដ្ឋកម្មឆ្លងដែន
ដែលបាននិងកំបុងបំផ្លាញសេចក្តីសុខប្រជាពលរដ្ឋយើងទាំងអស់គ្នា” ។
ក្នុងនោះសម្តេចធិបតី
បានបញ្ជាក់បន្ថែមថា “ក្នុងនាមជាប្រទេសជិតខាងល្អ និងជាប្រទេសក្នុងតំបន់ កម្ពុជា
ជឿជាក់ថា យើងនឹងបន្តកិច្ចសហប្រតិបត្តិការល្អ ដោយមិនធ្វើការសន្និដ្ឋានចោទប្រកាន់
ដោយខ្វះការសិក្សាស្វែងយល់ អំពីសភាពការពិត ដែលនាំឱ្យប៉ះពាល់ដល់ចំណងមិត្តភាព និងកិច្ចសហការល្អនោះឡើយ
មានតែកិច្ចសហការទេ ទើបអាចដោះស្រាយបញ្ហារួមបាន”៕

Post a Comment